ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាន់ ម៉ូនីកា ទម្លាយរឿងអ្នកដឹកនាំរឿងម្នាក់ ចង់យកនាងទៅដេកជាថ្នូរនឹងការថតកុន

ចែករំលែក៖

ភ្នំពេញ៖ មានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពី តារាសម្តែងស្រី នាង វ៉ាន់ ម៉ូនីកា បានទម្លាយសារហូរហែមួយ ក្រោយពីនាងត្រូវបានអ្នកដឹកនាំសម្តែងម្នាក់ ព្យាយាមលួងលោមឲ្យទៅដេកជាមួយជាថ្នូរនឹងទឹកប្រាក់៥០ដុល្លារអាមេរិក និងឲ្យចូលរួមសម្តែង ។

សារដែលតារាសម្តែងវ៉ាន់ ម៉ូនីកា បានរៀបរាប់ថា មានអ្នកដឹកនាំសម្តែងវ័យចាស់ម្នាក់ ដែលពីមុននាងសរសើរអំពីអត្តចរិកថា ជាមនុស្សល្អ ប៉ុន្តែមិននឹកស្មានថា គាត់ (អ្នកដឹកនាំសម្តែង) ហ៊ានធ្វើចរិកថោកទាប ដោយបោះពាក្យចង់ជួបនាងហើយបបួលនាងទៅកន្លែងថោកទាប ហើយប្រើពាក្យថា គាត់ឲ្យលុយខ្ញុំ ៥០ដុល្លារអាមេរិក គឺគាត់មានតែប៉ុណ្ណឹង ។

តារាស្រីរូបនេះបន្តថា នាងក៏ឆាតទៅវិញថា សុំទោសផង នាង មិនស្រួលខ្លួនហើយបើអត់លុយហើយទុកចាយខ្លួនឯងទៅ ស្រាប់តែគាត់ប្លុកហ្វេសប៊ុកនាងចោលតែម្តង ។

តារាស្រីរូបនេះនិយាយដោយខឹងសម្បារបន្តថា «មិចលោកអាងខ្លួនឯងជាអ្នកដឹនាំសម្តែង មែនទេ? ចង់ឲ្យតួណាថត ឬក៏មិនចង់ឲ្យតួណាថត ស្រេចតែចិត្តខ្លួនឯង ហើយក៏ចង់ស៊ីតួណា ក៏បាន តាមចិត្តដែរមែនទេ?»។

នាងថា ស្រុកខ្មែយើងបើនៅតែមានអ្នកធុន ស៊េរី បែបនេះ ឆ្នាំណា បានរីកចម្រើនដូចប្រទេសគេទៅ? នាងថា នាងមានភ័ស្តុតាង ដែលអាចបញ្ជាក់ឲ្យបានច្បាស់ទៀតផង ទោះផលិតកររូបនោះ បានប្លុកគណនីហ្វេសប៊ុកជាមួយនាងក៏ដោយ ។ ទោះជាយ៉ាងណា តារាស្រីរូបនេះមិនបានបញ្ជាក់អំពីឈ្មោះអ្នកដឹកនាំសម្តែងរូបនេះទេ ប៉ុន្តែតាមរយៈសារនេះ នាងបង្ហើបថា ជាផលិតករដឹកនាំភាពយន្ត រឿង«បេះដូងតែមួយ» ។

នាងថា អ្នកគិតថា ចង់យកតួនាងថត ហើយចង់ដោះដូរមែនទេ? សុំទោស ទៅមិនរួចនោះទេ តួនាងមិនមែនតួចង់ល្បី ដោយលេងផ្លូវកាត់នោះឡើយលោក ។

នាងថា ស្រុកខ្មែរយើង គួរតែលុបបំបាត់ចោលទៅ អំពើថោកទាបអស់នេះ បើមិនអីចឹងទេ តារាស្រុកខ្មែរយើង វាមិនអាចលូតលាស់ដូចប្រទេសគេបាននោះទេ ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាស្រីរូបនេះ បាននៅឡើយ ខណៈសារដែលនាងបានសរសើរនៅលើហ្វេសប៊ុក ក៏ត្រូវបានលុបចេញវិញ ប៉ុន្មាននាទីក្រោយពីការបង្ហោះលើគណនីយផ្ទាល់ខ្លួន ។

ទោះជាយ៉ាងណា កន្លងមកក៏មានលេចចេញរឿងរ៉ាវ អាស្រូវចេញពីក្រុមផលិតភាពយន្តមួយចំនួនថា អ្នកដឹកនាំភាពយន្តមួយំនួនតូច បានព្យាយាមអូសទាញតារាប្រុស ស្រីមួយចំនួនយកទៅរួមដំណេកជាថ្នូរ នឹងការទទួលបានឱកាសចូលថតភាពយន្ត ឬការងារសិល្បៈមួយចំនួន រហូតដល់ថ្នាក់អាណាព្យាបាលជាច្រើនបានព្យាយាមរារាំងមិនឲ្យកូនចៅ ពួកគេចូលប្រឡូកក្នុងអាជីពសិល្បៈ ព្រោះតែបារម្ភខ្លាចជួបរឿងមិនល្អដូចនេះ ៕ វឌ្ឍនា


ចែករំលែក៖