ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រឹទ្ធសភា ប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សា អនុម័តលើរបៀបវារៈចំនួន ៤ ដែលក្នុងនោះ រួមមានទាំងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ឬហៅថា ច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ ផងដែរ។

របៀបវារៈនៃកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ រួមមាន៖

១.សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៩

២.សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធនឹងពន្ធលើប្រាក់ចំណូល, កិច្ចព្រងព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

៤.សេចក្តីព្រាងច្បាប់ ស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

សូមរម្លឹកថា សេចក្តីព្រាងច្បាប់ និងកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានរដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

បន្ទាប់ពីព្រឺទ្ធសភា ប្រជុំពិនិត្យ និងអនុម័តរួចហើយ សេចក្តីព្រាងច្បាប់ទាំងនេះ នឹងត្រូវបញ្ជូនទូលថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្ថលេខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕


ចែករំលែក៖