ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០/២០១ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ក ឡើងដោយរថយន្តធំមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ ៣អា ៧៨៥៨ ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរគេចខ្លួនបាត់ មកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូ០១គ្រឿង គ្មានស្លាកលេខ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ម៉ាត់ រ៉ូន ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិដូនលយឃុំបឹងតាព្រហ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
បច្ចុប្បន្នវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ