ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេបានបើកម៉ូតូបុកគ្នាយ៉ាងពេញទំហឹងរួចមក ។
ករណីនេះ កើតឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខបួន គីឡូម៉ែត្រលេខ49-50ភូមិ ព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិចឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាកវ៉េវអេសពណ៌ទឹកខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1B 5578 បើកលិចទៅកើតឆ្លងផ្លូវត្បួងទៅជើង អ្នកបើកបរឈ្មោះអ៊ុក ផេង ភេទប្រុស អាយុ58ឆ្នាំ រស់នៅភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពេលបើកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាកសេ125 ស៊េរី 016ពាក់ស្លាកលេខកំពង់ស្ពឺ1H 4048 ដែលបើកពីកើតទៅលិចបណ្តាលឲ្យអ្នកបើកម៉ូតូវ៉េវ (ស្លាប់នៅកន្លែងកើតហេតុ) ។
ប្រភពបន្តថា ក្រោយកើតហេតុ អ្នកបើកបរម៉ូតូ 016 បានរត់គេចខ្លួនបាត់ បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ ។
ក្រោយធ្វើកំណត់ហេតុ រួចរាល់សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកភាគីម្ខាងទៀតសមត្ថកិចិកំពុងស្រាវជ្រាវដើម្បីឲ្យចូលខ្លួនដោះស្រាយគ្នាតាមនីតិវិធី ។
ករណីគ្រោះថ្នាក់ខាងលើបណ្តាលឲ្យស្លាប់មនុស្ស១នាក់ចំណែកម៉ូតូខូចខាតស្រាលចំនួន២គ្រឿង ៕ សេនាស័ក្តិ