ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងប្រចណ្ឌ ប្តីកាប់ប្រពន្ធរយះក្បាលរួចគេចខ្លួនបាត់

ចែករំលែក៖

បាត់ដំបង ៖ ស្ត្រីម្នាក់បានរងគ្រោះរយះក្បាល បន្ទាប់ពីត្រូវប្តីកំណាចវាយធ្វើបាបទាំងកណ្តាលយប់ ដែលកើតឡើងពីការប្រចណ្ឌរបស់ស្វាមី ទើបប្រែក្លាយទៅជាអំពើហិង្សាបែប ។

អំពើហិង្សាវាយប្រពន្ធរយក្បាលនេះ បានកើតឡើងកាលពីយប់ ថ្ងៃព្រហស្បតិ៍៧ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៨ស្ថិត នៅភូមិព្រៃត្រឡាច ឃំំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

មន្រ្តី្តនគរបាលស្រុក រុក្ខគិរី បានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ លី អាយុ៥២ឆ្នាំ រីឯ ប្រពន្ធ ឈ្មោះ ភួង ធី អាយុ៤៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។

បើតាមការរៀបរាប់ពីកូនៗរបស់ស្រ្តីរងគ្រោះ ដែលបានដឹកបញ្ជូនម្តាយទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី បានប្រាប់សមត្ថកិច្ចថា អំពើហិង្សានេះ គឺផ្តើមចេញពីឪពុកប្រចណ្ឌម្តាយទើបក្លាយជាទំនាស់ទាំងកណ្តាលយប់ និងឈានដល់ការវាយតប់គ្នាទៅវិញទៅមកតែម្តង ហើយដោយសារម្តាយកម្លាំងខ្សោយទើបធ្វើឲ្យឪពុកវាយម្តាយរយះក្បាលយ៉ាងដំណំ ទោះបីពួកនាងៗជាកូនររាំងមិនឲ្យមានហិង្សាក៏ដោយ ។

មន្រ្តីនគរបាលស្រុក រក្ខគិរីបានឲ្យដឹងទៀតថា មុនពេលសមត្ថកិច្ចចុះទៅដល់ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកមុខបុរសប្រើហិង្សាលើប្រពន្ធនេះដើម្បីចាប់ខ្លួនបញ្ជូនទៅតុលាការចាត់តាមផ្លូវច្បាប់៕ សហការី


ចែករំលែក៖