ខេត្តបាត់ដំបង៖ សិស្សសាលាវិទ្យាល័យស្រុកសំពៅលូន៤០នាក់បានដួលសន្លប់បន្តបន្ទាប់មិនដឹងមូលហេតុ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតមកទល់និងថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨នេះទើបមានសិដួលសន្លប់កើនឡើង ។ សាលាវិទ្យាល័យដែលមានសភាពសិស្សសាលាដួលសន្លប់នោះ ឋិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សិស្សដែលដួលសន្លប់ភាគច្រើនរៀនថ្នាក់ទី៧ រហូតថ្នាក់ទី១២ ។
តាមការលើកឡើងពីប្រជាពលរដ្ឋ ក៏ដូចឪពុកម្តាយរបស់សិស្សានុសិស្សថា អាចមកពីការហួបចំណីអាហាខ្វះភាពអនាម័យ នៅក្នុងបរិវេណ វិទ្យាល័យសំពៅលូន ក៏ដូចទៅលើចំណីអាហារ ដែលលក់ដូរក្នុងបរិវេណវិទ្យាល័យខាងលើ ពួកគាត់ស្នើសុំខាងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យទៅលើមុខម្ហួបចំណី ឬគ្រឿងភេសជ្ជ:នៅបរិវេណសាលារៀននេះផង ។
បន្ទាប់ពីសិស្សបានដួលសន្លប់ត្រូវបានបញ្ជូនមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង រហូតនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះដែរ បានធូរស្រាល និងចេញមកផ្ទះមួយចំនួនហើយ ក្នុងនោះ គឺមានការរៀបចំគណៈកម្មការ ដើម្បីចុះទៅត្រួតពិនិត្យ ផងដែរ ។ គេឃើញមាន លោកអភិបាលស្រុកងាវ ប៊ុនយាង កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកម្លាំងកងរាជអាវុធហត្ថស្រុក និងខាងមន្ត្រី សុខាភិបាល មន្ទីពេទ្យបង្អែកស្រុកសំពៅលូន ខាងកាំកុងត្រូល ដើម្បីចូលរួមកិច្ចពិភាក្សា និងរកមូលហេតុនៃការសន្លប់ របស់សិស្ស នៃវិទ្យាល័យសំពៅលូន ។
តាមការលើកឡើងពីលោកអភិបាលស្រុក ងាវ ប៊ុនយាង បញ្ជាក់ថា ដោយមានការប្រែប្រួលអាសធាតុប៉ុន្មានថ្ងៃនេះ មានត្រជាក់ ក្ដៅ ហេតុនេះហើយ ដែលបង្កផលប៉ះពាល់ដល់សុខភាព ។
លោកបន្ថែមថា នៅក្នុងវិទ្យាល័យសំពៅលូននេះ សិស្សដែលកើតមានបញ្ហាមានចំនួន៤០នាក់ ក្នុងនោះមាន២នាក់ ជាកុមារា ហើយក្នុងចំណោម៤០នាក់នោះ នៅវិទ្យាល័យសំពៅលូន មានសិស្សប្រុស ស្រីសរុបចំនួន១១៥០នាក់មានស្រី៧៤៧នាក់ ។ តាមការស្រាវជ្រាវសង្កេតឃើញថា នៅក្នុងសាលារៀន និងក្រៅសាលារៀនមានបរិស្ថានល្អ ប៉ុន្តែអ្វីដែលកត់សម្គាល់ យើងសង្កេតឃើញថា ក្នុងចំណោមសិស្សទាំង៤០នាក់ មានបញ្ហាសុខភាពនោះ ចូលដល់មន្ទីរពេទ្យ ក្រុមគ្រូរពេទ្យជំនាញបានវាស់ស្ទង់កម្រិតឧកស៊ីសែនធម្មតា ប៉ុន្តែមានបញ្ហាគីសិស្សទាំងអស់នោះខ្វះជាតិស្ករ ។ បន្ទាប់ពីមានភាពភ្ញាក់ផ្អើលមក សិស្សសាលាខាងលើត្រូវបានឪ្យឈប់សម្រាករយះពេល៣ថ្ងៃចាប់ពីថ្ងៃទី៤ ខែធ្នូ ២០១៨នេះ ទុកឲ្យមន្ត្រីជំនាញដ្រាវជ្រាវបន្ថែម ៕ វណ្ណា