ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចសន្និដ្ឋានថា ករណី​ស្លាប់​របស់ម្ចាស់ភាគហ៊ុន កំពង់ចម្លង ទូកដរ អរិយក្សត្រ-ភ្នំពេញ ជាការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លី K59

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចជំនាញ​ទើបតែបានបញ្ជាក់ថា ករណីស្លាប់​របស់​ នាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុន កំពង់ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញ នោះ គឺជាករណី ធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លី K59 របស់ខ្លួន បាញ់ចំនួន ០១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កា ខាងខាងឆ្វេង ស្លាប់នៅលើគ្រែ ជើងម្ខាង គងនៅលើកៅអី បង្អែក ក្នុងសភាព ពាក់ស្បែកជើង និង ស្រោមជើង ហើយមូលហេតុ គឺមានវិបត្តិ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៤ ខែធ្នូ​ ឆ្នាំ២០១៨ វេលាម៉ោង១៧និង១៥នាទី មានការភ្ញាក់ផ្អើលមួយកើតឡើងនៅចំណុចក្នុងបន្ទប់ផ្ទះ (ទីស្នាក់ការ) របស់ជនរងគ្រោះ ស្ថិតនៅ កំពង់ទូកដរ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល ។

សមត្ថកិច្ចដែលចុះពិនិត្យជាក់ស្តែង​បានបញ្ជាក់ថា ជនរងគ្រោះ១នាក់ឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ នាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុន កំពង់
ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញមានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

វត្ថុតាងរកឃើញ អាវុធខ្លី ០១ដើម ម៉ាក K ៥៩ លេខ៖ ៣១១៧ បង់៣, គ្រាប់ ១៧ គ្រាប់, សំបកគ្រាប់១ និងក្បាលគ្រាប់១ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង១៧.១៥ នាទី ឈ្មោះ វ៉េង ដារិទ្ធជាតំណាងឲ្យឈ្មោះ វ៉ាន់ រ៉ាម៉ុន ក្នុងការមើលខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះរបស់ឈ្មោះវ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ពេលចូលទ្វាររបង បិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះវ៉េង ដារិទ្ធ ក៏ ផ្លោះរបងចូល រៀបទុយយោប្រេង ហើយឈ្មោះវ៉េង ដារិទ្ធ ក៏បានទៅគោះទ្វារបន្ទប់ឈ្មោះ វ៉ាន់ រ៉ាម៉ុន តែមិនឮ ក៏ច្រានទ្វារចូលទៅ ឃើញឈ្មោះវ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែក ក្រាលពូក និងហូរឈាមពេញ លើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចហើយករណីនេះ កម្លាំងជំនាញបច្ចេកស្រុក សហការ ជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និង ពេទ្យ មណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ បានចូលរួម ពិនិត្យសាកសព ៕

 


ចែករំលែក៖