ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃសតិមិនគ្រប់មួយអង្គ បានបង្កអោយ​អគ្គិសភ័យ ឆាបឆេះកុដអស់មួយខ្នង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ព្រះសង្ឃមួយអង្គដែលមានសតិមិនគ្រប់គ្រាន់ ត្រូវបានព្រះចៅអធិការវត្ដចាប់ផ្សឹកភ្លាមៗ ក្រោយបង្កសកម្មភាពវាយអាគុយសូឡា បណ្តាលឲ្យមានចរន្តភើងឆាបឆេះហ្មត់កុដិមួយខ្នង មា
នទំហ៊ំ៥×៤ម៉ែត្រ សាងសង់ឡើងថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅវត្តមុនី្នសែនជ័យ ស្ថិតនៅក្នុងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វវែង ខេត្តឧត្តរមានជ័យ ។

ព្រះចៅអធិការវត្តមុន្នីសែនជ័យមានព្រះនាម ជ្រិន ហេង ព្រះជន៤០វស្សា មានសង្ឃដីកាឲ្យដឹងថា ព្រះសង្ឃមួយអង្គមានព្រះនាមភុំ ផាត់ ហៅស្រី ផាត់ជាអតីតទាហានក្នុងកងពលតូចថ្មើរជើងលេខ៤១ ហើយក៏ជាកូនលោកមេបញ្ជាការងកងពលផងដែរ បានយកមក បួសជាសង្ឃ បានរយៈពេល៨ខែប៉ុណ្ណោះ ។

ព្រះចៅអធិការវត្តបានបន្តថា មុនពេលកើតហេតុ ព្រះសង្ឃអង្គនេះ ដែលជាសង្ឃមានសតិមិនគ្រប់ ដោយមានចិត្តមួរម៉ៅ បានយកពូចៅទៅវាយអាគុយសូឡា បំបែកបណ្តាលឲ្យមានចរន្តចេញជាអណ្តាតភ្លើងឆាបឆេះកុដិយ៉ាងសន្ធោសន្ធៅ ទោះជាមានអ្នកភូមិនាំគ្នាមកជួយដងទឹកពន្លត់ តែភ្លើងនៅតែបន្តឆាបឆេះដដែល រួមទាំងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើន ត្រូវបានឆេះហ្មត់ គ្មានសល់ ។

ក្នុងហេតុការណ៍នោះដែរ កម្លាំងអាវុធហត្ថស្រុកបានចុះទៅដល់នឹងកន្លែងកើតហេតុ និងពិនិត្យឃាត់ខ្លួនព្រះមួយអង្គ ដែលបានធ្វើសកម្មភាព​បណ្ដាលឲ្យឆេះកុដិ ជាមួយក្រុមអាជ្ញាធរមូលដ្ឋាន រួមទាំងធម្មការស្រុកបានផ្សឹកចេញពីព្រះសង្ឃ ឲ្យវិលត្រឡប់ទៅឯស្រុកកំណើត នៅឯខេត្តសៀមរាប ក្នុងថ្ងៃដដែល ៕ ប៉ែន​ នួន


ចែករំលែក៖