ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តជាច្រើនគ្រឿងដឹកអេតចាយបើកឆ្លងកាត់ច្រករបៀងតានូ ស្រុកស្វាយជ្រំ បណ្ដាលឲ្យខូចខាតផ្លូវ មិនរំខានសមត្ថកិច្ចពាក់ពន្ធ័

ចែករំលែក៖

ខេត្តស្វាយរៀង៖ សិស្សានុសិស្សក៏ដូចជាអ្នកធ្វើដំណើរក្នុងភូមិតានូ ឃុំក្រួស ស្រុកស្វាយជ្រំបានត្អូញត្អែរយ៉ាងខ្លាំង ខណៈផ្លូវជាច្រើនខ្សែរក្នុង ឃុំគ្រួស ត្រូវបានរងការខូចខាតជង្ហុកធំៗជិះគេចស្ទើរបាក់ចង្កេះ និងបងប្អូន ដែលមានផ្ទៃពោះពិបាកក្នុងការធ្វើដំណើរកាត់មកកាន់មន្ទីរពេទ្យ ខណៈបង្កឡើងដោយរថយន្តធុនធំជាច្រើន ដឹកអេតចាយបើកឆ្លងកាត់ស្ទើរបាក់ផ្លូវតាមច្រកនេះឆ្ពោះ ទៅកាន់ច្រករបៀងតានូ មិនរំខានដល់អាជ្ញារធរ ដែលពាក់ពន្ធ័ពិសេសនគបាលវរព្រំដែន និងអាជ្ញាធរ ស្រុកស្វាយជ្រំផងដែរ ។

ជាក់ស្ដែងប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុងភូមិតានូ ឃុំគ្រួស ស្រុកស្វាយជ្រំបានបង្ហើបឲ្យដឹងថា កាលពីមុនរថយន្តដឹកអេតចាយនេះជាច្រើននេះ គឺចេញតាមច្រករបៀងក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំដូចហែកឋិនមិនរំខានដល់សមត្ថកិច្ច ដែលពាក់ពន្ធ័ទំនងសង្ស័យដាក់ខែបណ្ដាលឲ្យផ្លូវជាច្រើនខ្សែខូចខាត និងជង្ហុកធំៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកសារព័ត៌មានក្នុងខេត្តមួយចំនួនចុះមកថតរូបចុះផ្សាយ ។

ប្រភពបន្តថា បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់ក្រុមឈ្មួញដឹកអេតចាយ តាមច្រករបៀងក្រសាំងជ្រំ រួចមករថយន្តទាំងនោះត្រូវបាន ក៏បានបង្វែទិសមកកាន់ច្រករបៀងតានូ ដែលស្ថិតនៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ដែលនៅឆ្ងាយពីគ្នាប្រមាណជាងមួយគីឡូម៉ែត្រយ៉ាងគគ្រឹកគគ្រេងតាមផ្លូវទឹកដោយសាងរថយន្ត ។

ប្រភពបន្តថាយោងតាមអ្នកភូមិបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ គឺមានរថយន្តដឹងអេតចាយឆ្លងកាត់ពី៨ទៅ៩គ្រឿង តាមច្រករបៀងនេះ ដោយសាងតាមកាណូតចូលទៅប្រទេសវៀតណាម លុះដល់អស់រថយន្ត ទើបត្រឡប់ទៅវិញ ។

បើតាមសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា តាមច្រករបៀងគឺមិនឲ្យមនុស្ស ក៏ដូចជាទំនិញមួយចំនួនបើកឆ្លងកាត់នោះទេ ក៏ប៉ុន្តែពួកក្រុមឈ្មួញទាំងនោះមិនស្ដាប់ការណែនាំ នៅតែបណ្ដែតបណ្ដោយឲ្យចូលតាមអំពើចិត្ត ទំនងជាបានលាភសក្ការអ្វីមួយពីពួកក្រុមឈ្មួញទាំងនោះហើយ ។

ពាក់ពន្ធ័ នឹងករណីខាងលើនេះ អ្នកសារព័ត៌មានមិនអាចទំនាក់ទំនងជាមួយលោក សុទ្ធ គឹមចាន់ អភិបាល ស្រុកស្វាយជ្រំ បាននោះទេ ប៉ុន្តែលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ផ្លូវនេះ គឺមិនមែនខាងមន្ទីរសាធារណការ ខេត្តស្វាយរៀង ជាអ្នកថែទាំនោះទេ ដោយរថយន្តដឹកអេតចាយទាំងនោះ មិនមានដឹកលើសទម្ងន់នោះទេ គ្រាន់តែដឹកសំពីងសំពោងតែប៉ុណ្ណោះ គឺទុកឲ្យខាងសមត្ថកិច្ចចរាចរណ៍នគរបាលជំនាញជាអ្នកចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖