ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាជួយមើលមន្រ្តីអនុវត្តច្បាប់ថ្នាក់ចារណ៍ផ្លូវគោគ

ចែករំលែក៖

ខេត្តសៀមរាប ៖ មហាជន បានសុំសំណូមពរ ឲ្យលោកស្នងការនគរបាលខេត្តសៀមរាប មេត្តាជួយមើលសមត្ថកិច្ចប៉ូលិសចរាចរណ៍ នៃស្នងការនគរបាលខេត្តសៀមរាប បានទទួលរងការចោទប្រកាន់ថា ធ្វើការមិនប្រកតី ដោយសារការផាគពិន័យ មិនមានវិក័យបត្រ ច្រើនជាការចេញវិក័យបត្រ ក្នុងពេលធ្វើសកម្មភាព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបានលួចលាក់ស្ទាក់រថយន្ត ក្នុងការ ចាប់ផាករថយន្ត ដោយបានអនុវត្តផ្ទុយពីបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលកន្លងមក បានហាមដាច់ខាត មិនឲ្យមន្រ្តីនគបាលណា ធ្វើសកម្មភាពដូចចោរ ចាំស្ទាក់រថយន្តនោះទេ ។

ការសកម្មក្នុងការ ចុះពង្រឹងការអនុវត្តច្បាច់ចរាចរណ៍ផ្លូវគោគ ទៅលើយានយន្តគ្រប់ប្រភេទ ដែលកំពុងតែចរាចរណ៍នៅលើដងផ្លូវ ក្នុងខេត្តសៀមរាប ដែលសកម្មភាពនេះ ប៉ូលិសចារចរណ៍នៃស្នងការខេត្តសៀមរាប បានយកចិត្តទុកដាក់ មិនហ៊ានអាក់ខានម្តងណាឡើយ ក្នុងការចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោគ សូម្បីតែថ្ងៃឈប់សម្រាក ដោយសារតែជាឱកាសមាស ការដាក់បុស្តិ៍នេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ផ្លូវក្រវាត់ក្រុង សង្កាត់ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមការឲ្យដឹងពីមតិរបស់មហាជន បានកោតសរសើរលោក ឆេង គឹមហេង យ៉ាងខ្លាំងជាមន្រ្តីអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោគ របស់សមត្ថកិច្ចប៉ូលិសនៃខ្នងការនគរបាល ខេត្តសៀមរាប ដែលបានបង្ហាញនូវស្នាដៃជាច្រើន ក្នុងការផាក ពិន័យ និងគ្មានការយល់យោគ ឬអធ្សាស្រ័យ បក្ខពួកនោះឡើយ គឺក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋ មានការយល់ដឹងពីច្បាប់ចរាចរណ៍ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចណ៍កើតឡើង សូម្បីតែមានការពួនស្ទាក់ ម្តងម្កាលដើម្បីចាប់កំហុសរបស់អ្នកបើកបរឲ្យគាត់បានការយល់ដឹង ។

សកម្មភាពរបស់មន្រ្តីចរាចរណ៍ នៃស្នងការនគរបាល ខេត្តសៀមរាប បានលះបង់កំលាំងកាយចិត្តដើម្បី ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគ និងបានណែនាំឲ្យអ្នកម្ចាស់យានយន្ត គ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងពេលបើកបរ ដោយដាក់ខ្សែក្រវាត់ ពាក់មូកសុវត្ថិភាពដើម្បីការពារអាយុជីវិតខ្លួនឯង ដោយបានបញ្ជាក់ថា ការអនុវត្តបែបនេះ គឺជាការចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

នៅក្នុងឱកាសនេះដែរ មហាជនបានសំណូមពរ ឲ្យលោក ឆេង គឹមហេង មន្រ្តីរចរាចរណ៍នៃស្នងការនគរបាល ខេត្តសៀមរាប មេត្តាអនុវត្តច្បាប់ឲ្យមានតំម្លាភាព និងផាកពិន័យតាមច្បាប់ឲ្យបានគ្រប់គ្នា ដោយសារកន្លងមកនេះ មានការរិះគន់ថា ផាកពិន័យពុំមានប័ណ្ណវិក័យបត្រ ជាច្រើន និងការកាក់ឃាត់រថយន្តមិនបានអនុវត្តជាទូទៅដោយធ្វើឡើងចំពោះតែរថយន្តណាដែលអាច ផ្តល់ផលប្រយោជន៍តែប៉ុណ្ណោះ ក្នុងនោះលោកបានបញ្ជាក់ថា លោកមានការសប្បាយចិត្តណាស់ ដែលបានចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក តែសូមឲ្យអនុវត្តឲ្យបានស្មើភាពគ្នា៕ ប៊ុនរិទ្ធី


ចែករំលែក៖