ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យទាំង៥នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកសូទ្រនិគម ក្រោមបញ្ជាលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ូ ចាន់ធី អធិការរង ទទួលបន្ទុកការងារប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៨ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដំដែក តាមដានស្រាវជ្រាវ ស៊ើបអង្កេត និងឈានទៅដល់ការឃាត់ខ្លួន មុខសញ្ញាសង្ស័យចំនួន ០៥នាក់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ងកិច្ចបានឲ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ វ៉ាន់ ចាន់ដាវិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម (រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន (មានសារធាតុញៀនក្នុងខ្លួន) ។

២.ឈ្មោះ ឡុក ពុធ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិកន្សែងក្រោម ឃុំចាន់ស ស្រុកសូទ្រនិគម (ចាត់ចែង និងសម្រួល ឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) (មានសារធាតុញៀនក្នុងខ្លួន)

៣.ឈ្មោះ វ៉ាង សុវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម (សម្រួល និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន (មានសារធាតុញៀនក្នុងខ្លួន)

៤.ឈ្មោះ រីក រុន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកន្សែងក្រោម ឃុំចាន់ស ស្រុកសូទ្រនិឡម (សម្រួល និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន (មានសារធាតុញៀនក្នុងខ្លួន)

៥.ឈ្មោះ សៀង ធា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម (សម្រួល និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន (មានសារធាតុញៀនក្នុងខ្លួន) ។

ក្រោយឃាតខ្លួនសមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមាន៖ ១.ម្សៅគ្រើមសថ្លាចំនួន ៤កញ្ចប់តូច, ២.ទូរស័ព្ទដៃចំនួន ៣គ្រឿង, ៣.ម៉ូតូហុងដាឌ្រីមចំនួន ១គ្រឿង និងបញ្ជូនជនសង្ស័យទាំង ៥នាក់ រួមជាមួយវត្ថុតាង ទៅការិយាល័យជំនាញ ដើម្បីសួរនាំ និងកសាងសំនុំរឿង

បញ្ជូនជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងដែលដកហូតបាន ទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖