ខេត្តបាត់ដំបង៖ ជនសង្ស័យ៦នាក់ជាក្រុមប្រើប្រាស់ អាវុធខុសច្បាប់ បាញ់គំរាមប្រជាពលរដ្ឋ នៅស្រុកសំឡូត ដើម្បីចូលកាប់ឈើ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានកងកម្លាំងអាវុធហត្ថខេត្តបាត់ដំ បងកសាងសំណុំ រឿងចាប់បញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយ ដោយ រងការចោទប្រកាន់ ពីបទលួចមានស្ថានទម្ងន់ ទោស និងចោទប្រកាន់ពីបទប្រើប្រាស់ អាវុធខុស ច្បាប់ ។
ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុក សំឡូតបង្រ្កាប ចាប់ខ្លួនកាលពីយប់ទាបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិអូរចេកក្រោម ឃុំអូរសំរិលក្រោម ស្រុកសំឡូត ខេត្តបាត់ដំបង ដកហូតបានវត្ថុតាងកាំ ភ្លើងអាកា១ដើមគ្រាប់៤គ្រាប់ ម៉ាស៊ីន រណាយន្តអាឈើ១គ្រឿង រថយន្តកែច្នៃ១ គ្រឿង និងឈើធ្នង់១ដើម ។
លោកវរសេនីយ៍ត្រី សូ ឌី ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបងប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ១ភេ, យី ម៉ង់ ភេទប្រុសអាយុ២៣ឆ្នាំ ២,ប៉ែត សំអ៊ុន ភេទប្រុសអាយុ៣២ឆ្នាំ ៣,ឆៃ ណាក់ ភេទប្រុសអាយុ២៥ឆ្នាំ ៤, នាក់ មឿន ភេទប្រុសអាយុ៣៧ឆ្នាំ ៥,សៀង សុខា ភេទ ប្រុស អាយុ២៤ឆ្នាំ និង៦ឈ្មោះ ,គឿត សារី ភេទប្រុស អាយុ២៨ឆ្នាំ ពួកគេ គ្មានមុខរបរពិតប្រាកដ សព្វថ្ងៃរស់នៅភូមិ ឃុំខាងលើ ។
ជុំវិញនៃការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បើតាមមេបញ្ជការកងរាជអាវុធហត្ថស្រុកសំឡូត លោកអនុសេនីយ៍ឯក ជួប ណូ ប្រាប់ឲ្យដឹងថា នៅយប់អធ្រាត្រថ្ងៃទី១០ ខែធ្នូ នៅចំណុចខាងលើ មានប្រជាពលរដ្ឋម្ចាស់ដី ឃើញមនុស្ស១ក្រុមចូលដីចំការគាត់ ដើម្បីកាប់ឈើ ។ នៅពេលនោះ ម្ចាស់ចំការក៏បានប្តឹងរាយការណ៍ទៅអាជ្ញាឃុំ ហើយក៏បញ្ជូនប្រជាការពារ និងប្រជាពលរដ្ឋមានគ្នា៤នាក់ ដើរចូលទៅក្នុងដីចំការនោះ ។ ក្រុមជន សង្ស័យ ឃើញមានបាញ់ភ្លើងពិល ក៏បាញ់កាំភ្លើង១គ្រាប់ដើម្បីគំរាម ។ នៅពេលនោះ ក្រុម ប្រជាការពារ និងប្រជាពលរដ្ឋក៏មិនហ៊ានចូលទៅដល់ក្នុងដីចំការដែលពួក គេកំពុងកាប់ឈើ ។ បន្ទាប់មកប្រជាការពារ ក៏បានប្តឹងរាយការណ៍ មកកម្លាំង អាវុធហត្ថ ស្រុកសំឡូត ។ លោកក៏បានដឹក នាំកម្លាំងចុះទៅទាំងយប់នៅកន្លែង កើតហេតុ ។ កម្លាំងអាវុធហត្ថមិនទាន់ហ៊ានចូលនោះទេ ពីព្រោះដឹងថា ជនសង្ស័យ មានកាំភ្លើង ហើយដាក់កម្លាំងហ៊ុំព័ទ្ធ នៅចំណុចដីចំការនោះ ។ លុះនៅវេលាម៉ោង ៤ទាបភ្លឺថ្ងៃទី១១ ខែធ្នូ កម្លាំងក៏បានបុកចូល ហើយក៏បាន ចាប់ឃាត់ខ្លួន ជន សង្ស័យទាំង៦នាក់ និងដកហូតវត្ថុតាង ជាក់ស្តែងកាំភ្លើង អាកា១ដើម ម៉ាស៊ីន រណាយន្ត និងរថយន្តមធ្យោបាយដឹកឈើ ។
លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំឡូតប្រាប់ទៀតថា បើតាមការ ស្រាវជ្រាវស៊ើបអង្កេត និងតាមចម្លើយសារភាពជនសង្ស័យ ក្រុមនេះអាច និង មានលាក់ទុកអាវុធខុសច្បាប់១ដើមទៀត កម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវស៊ើប អង្កេតដើម្បីតាមស្វែងរកចាប់បក្ខពួកមួយចំនួនទៀតដើម្បីនាំយកទៅចាត់ការតាម ផ្លូវច្បាប់ ៕ សំ វិច្ឆិកា