ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុកឈើខុសលក្ខណៈបច្ចេកទេស​បង្គគ្រោះថ្នាក់​របួសធ្ងន់​២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត បុករថយន្តកែច្នៃទ្រុង ក្នុងទឹសដៅស្របគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យ ម្ដាយ និងកូនរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង២១ និង១០នាទី ថ្ងៃអង្គារ០៤ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកាមរី ពណ៌ស ស្លាកលេខគ្មាន(កែច្នៃទ្រុងដឹកឈើ) បើកបរដោយឈ្មោះ សន.ជា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក) ។ ចំណេករថយន្តហៃឡេនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខ សៀមរាប 2B.3181 បើកបរដោយឈ្មោះ ងិន.ប៊ុនថេន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។

សមត្ថកិច្ចបញ្ជាក់ថាអ្នករួមដំណើរជាមួយឈ្មោះ: ១- ឈ្មោះ សេង.សុភាព ភេទស្រី អាយុ….ឆ្នាំ (របួសធ្ងន់) ។ ២- ឈ្មោះ កែ.ឧត្តមសីហា ភេទប្រុស អាយុ១៤ឆ្នាំ (របួសធ្ងន់) ។ អ្នកទាំងពីរត្រូវជាប្រពន្ធ និងកូន អ្នកបើកបររថយន្តហៃលែនឌ័រ ។

មូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តកាមរីកែច្នៃទ្រុងឈ្មោះ សន ជា បើកបររថយន្តគ្មានភ្លើងបំភ្លឺខាងក្រោយ និងផ្ទុកឈើខុសលក្ខណៈបច្ចេកទេស ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងប្រមូលវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖