ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិនម្នាក់ និង២នាក់រត់គេចខ្លួនបាត់ក្រោយគាស់ទូដែកលួចលុយរោងចក្រស្ករស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្កួន បន្ទាប់ពីធ្វើសកម្មភាពលួចគាស់ទូដែក ដាក់លុយរោងចក្រផលិតស្ករស ភ្នំពេញស៊ូហ្គើ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចកំពុងត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសួរជនសង្ស័យ ។

ករណីគាស់ទូដែកនេះត្រូវបានដឹងថា ក្រុមជនសង្ស័យធ្វើសកម្មភាពចន្លោះម៉ោង២ទៅ៣ទៀបភ្លឺ និងភ្ញាក់់់់ផ្អើលនៅព្រឹកថ្ងៃទី១៣ ធ្នូ ២០១៨ នៅចំណុចរោងចក្រ ផលិតស្ករស ភ្នំពេញស៊ូហ្គើ ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

រហូតមកដក់ពេលនេះ សមត្ថកិច្ចសាកសួរជនសង្ស័យ ដើម្បីបន្តនីតិវិធី ។ ជនសង្ស័យនៅមិនទាន់បង្ហាញអត្តសញ្ញាណឲ្យដឹងនៅឡើយទេ ដោយសមត្ថកិ្ចបញ្ជាក់ថាកំពុងបន្តការស៊ើបអង្កេត ។

មានការលើកឡើងថា ហេតុអ្វីបានជាចិនរូបនេះ ស្គាល់ពីកន្លែងទុកទូដែកដាក់លុយ? ករណីនេះបើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ ។ ប៉ុន្តែបើតាមការបង្ហើបរបស់សមត្ថកិច្ចគឺចិនរូបនេះ មានទំនាក់ទំនងជាមួយចិន២នាក់ ដែលកំពុងរត់គេចខ្លួនចូលព្រៃភ្នំ នៅទល់មុខរោងចក្រ ។ បើទោះជាយ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបក្ខពួករបស់ជនសង្ស័យរូបនេះដើម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ថា នាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ២០១៨ នៅក្នុងអូហ្វិសធំ របស់ក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ ( PPS ) ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ មានចោរមួយក្រុម មានគ្នា ៣នាក់ បានធ្វើសកម្មភាព កាត់ទ្វារបង្អច ក្នុងគោលបំណងចូលលួចលើកទូដែកដើម្បីលួចលុយ ។

ប៉ុន្តែកម្លាំងប៉ុស្តិ៍ អមលាំង និងកម្លាំងជំនាញរបស់អធិការដ្ឋាន សហការជាមួយកម្លាំងសន្តិសុខ របស់ក្រុមហ៊ុន ឃាត់ខ្លួនបាន ១ នាក់ ភេទប្រុស ជាជនចិន មិនទាន់ស្គាល់ឈ្មោះ ដោយសារជនសង្ស័យ មិនចេះនិយាយខ្មែរ ចំណែក ២នាក់ទៀត បានរត់គេចខ្លួនបាត់ ៕សេនាស័ក្តិ


ចែករំលែក៖