ព័ត៌មានទាន់ហេតុការណ៍៖

តាមប្រមាញ់ចោរ២នាក់លួចក្របីអ្នកភូមិ៩ក្បាលស្ទើរមួយយប់ទើបចាប់បាន

ចែករំលែក៖

ខេត្តក្រចេះ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ពុធ ៥ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ ធ្នូឆ្នាំ២០១៨ ក្រុមចោរមានចំនួន២នាក់ បានធ្វើសកម្មភាពលួចក្របីប្រជាពលរដ្ឋរស់នៅចំណុចស្រែកំពោតតាសុខ ភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំនួន៩ក្បាល ដែលចងនៅក្រោយផ្ទះ តែក្រោយមកកម្លាំងប៉ុស្ដិរដ្ឋបាលជ្រោយបន្ទាយ និងប្រជាការពារ សហការគា្នដេញតាមប្រផាក់ប្រភីងមកដល់ចំណុចស្រែធារាសាស្ត្រ ពេលនោះជនសង្ស័យ បានលែងក្របីចោល រួចរត់គេចខ្លួនចូលព្រៃនៅជិតនោះ។លុះពេលឃើញដូចនោះកម្លាំងសមត្ថកិច្ច ក៏ចាំឃ្លាំមើល និងហុំព័ទ្ធព្រៃនោះ រហូតដល់ម៉ោង៣៖៣០នាទីរំលងអធ្រាត្រឈានថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៨ ទើបឃាត់បានជនសង្ស័យ២នាក់បានតែម្តង។

មន្រ្តីនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះឈ្មោះ ចាន់ បូណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់ភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាមនិងឈ្មោះហេង គង់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងឫស្សីឃុំ រការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ក្រៅពីឃាត់ខ្លួនជនសង្ស័យ២នាក់នេះ សមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីអាល់ហ្វា ពណ៌ផ្ទៃមេឃមួយគ្រឿង ដែលលាក់ទុកក្នុងងព្រៃនៅជិតនោះ។

ចំណែកម្ចាស់ក្របីរួមមាន ៖ ទី១- ឈ្មោះ ប៉ាត់ រីន ភេទប្រុស អាយុ៥៩ឆ្នាំ បាត់៦ក្បាល ២-ឈ្មោះ ឈី ឆេន ភេទប្រុស អាយុ៤០ឆ្នាំ បាត់១ក្បាល ៣- ឈ្មោះ គង់ ខុន ភេទប្រុស អាយុ៦៤ឆ្នាំ បាត់២ក្បាល ដែលចង់នៅក្រោយផ្ទះ ហើយក្របីទាំងអស់បានរកឃើញវិញ ដោយសារជនសង្ស័យលែងដឹករួចគេចខ្លួនគ្រាដែលសមត្ថកិច្ចតាមប្រមាញ់ ៕ សហការី


ចែករំលែក៖