ភ្នំពេញៈ រថយន្តពីរគ្រឿងបើកប៉ះគ្នាបន្តិចបន្ទួច នៅមុខក្លឹបកំសាន្ត SOUND បែរជាមានសន្តិសុខនៅក្នុងក្លឹបអាងអំណាចខ្លួនជាអនុប្រធានសន្តិសុខមកស្រែកគម្រាម អ្នកសារព័ត៌មាន មិនឲ្យថត ថែមទាំងចាប់ទាញយកទូរស័ព្ទពីអ្នកសារព័ត៌មានបម្រុងបោកចោលទៀត តែសំណាងអ្នកសារព័ត៌មានយកមកវិញទាន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមុខក្លឹបកំសាន្ត SOUND ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
បុរសដែលអាងអំណាចខ្លួន មកគម្រាមអ្នកសារព័ត៌មាន ត្រូវគេបានស្គាល់ថាឈ្មោះ យុទ្ធ សៅណា មានតួនាទីជាអនុប្រធានសន្តិសុខក្លឹប កំសាន្ត SOUND ហើយថែមទាំងមានអាវុធសៀត ចង្កេះទៀត។
គួររំលឹកឲ្យដឹងថា មុនមានរឿងរ៉ាវជម្លោះរវាងអ្នកសារព័ត៌មាន និង សន្តិសុខនោះកើតឡើង គឺមុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងរថយន្តជនជាតិចិន និង រថយន្តជនជាតិខ្មែរ ប៉ះគ្នាបណ្តាលឲ្យខូចខាតបន្តិចបន្ទួចនៅទីនោះ ហើយមានការឈ្លោះប្រកែកគ្នាតឹងសសៃក ភ្លាមៗនោះក៏មានអ្នកសារព័ត៌មានចុះទៅដល់ផ្តិតយករូបភាព និង សាកសួរព័ត៌មានខ្លះៗ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ តែត្រូវខាងសន្តិសុខក្លឹបចេញមកគម្រាម និង ដេញអ្នកសារព័ត៌មានមិនឲ្យថត និង ឈប់ម៉ូតូនៅទីនោះ ព្រោះខ្លាចថតជាប់ក្លឹបខ្លួន ហើយក្រុមអ្នកសារព័ត៌មានបានឆ្លើយតបទៅវិញថា បងនិយាយប្រាប់ឲ្យស្រួលទៅចាំបាច់សំឡុត ខ្ញុំថតយកតែហេតុការណ៍ទេមិនឲ្យប៉ះពាល់ក្លឹបបងទេ តែបែរជាបុរសជាសន្តិសុខមិនយល់បែជាថាគេឌឺ ថែមទាំងស្រែកជេរ អ្នកសារព័ត៌មាន និង ស្រែកសំឡុតថា ពួកហ្អែងស្គាល់ក្លឹប ជាក្លឹបរបស់អ្នកណាទេ និយាយមិនទាន់ចប់ផងក៏ស្ទុះទៅទាញយកទូរស័ព្ទអ្នកសារព័ត៌មាន បម្រុងបោកចោលទៀត តែខាងអ្នកសារព័ត៌មាន ដឹងខ្លួនទាន់ ក៏ឆក់យកមកវិញ ក៏មានការឈ្លោះប្រកែកគ្នាកើតឡើងតែម្តង។
ប្រភពព័ត៌មានពីបុរសម្នាក់ជាសារព័ត៌មានក្នុងស្ថានប័ណ្ឌមួយបានប្រាប់ឲ្យដឹងថាបន្ទាប់ពីឈ្លោះ គ្នារួចមកបុរសដែលអាងខ្លួនជាអនុប្រធានសន្តិសុខ បានដើរចូលទៅក្នុងក្លឹប ហើយចេញមកវិញ និង ឃើញមានកាំភ្លើងខ្លីមិនស្គាល់ម៉ាកសៀត ចង្កេះ ដោយមានចេតនាចង់គម្រាមក្រុមសារព័ត៌មាន ហើយបុរសសន្តិសុខក៏បានស្រែកឡូរឡារកាន់តែខ្លាំង ជាងមុនទៀត។ ដោយមិនចង់មានរឿងវែងឆ្ងាយអ្នកសារព័ត៌មានក៏នាំគ្នាចេញទៅអស់។
ជាចុងក្រោយក្រុមអ្នកសារព័ត៌មានបានសំណូមពរ ដល់ថៅកែរក្លឹប មេត្តាជួយអប់រំបុរសខាងលើនោះផង កុំអាងខ្លួនជាអនុប្រធានសន្តិសុខក្លឹប យកអំណាចក្លឹប មកកាងដល់ដល់ផ្លូវសារធាណះ វាសមឡើយ ហើយក៏សុំណូមពរដល់អាជ្ញាធរ ពាក់ព័ន្ធជួយឃាត់បុរសនោះមកយកទៅសួរនាំ ថាតើគាត់មានតួនាទីអ្វី ទើបមានកាំភ្លើងជាប់នឹងខ្លួន ហើយកាំភ្លើងនោះមានច្បាប់រឺក៏អត់មេត្តាជួយត្រួតពិនិត្យផង៕សរស្មី