ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគរឿងទៀតស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាចេញពី តែអកុសលបានទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងនិងរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យអ្នកឌុបដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង រីឯអ្នកអង្គុយពីក្រោយរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខផ្សារពិភពថ្មី កំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ សាំង ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបបជាងពុម្ភះ ស្នាក់នៅក្នុងបុរីពិភពថ្មីកំបូល ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិកំន្ទៀន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។

តាមសម្ដីយុវជនរងគ្រោះម្នាក់ដែលរបួសស្រាលនិងរួមដំណើរជាមួយបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1N- 0791បានឌុបគ្នាមកពីធ្វើការនៅម្ដុំចោមចៅ ហើយឡើងមកស្នាក់នៅក្នុងបុរីពិភពថ្មីកំបូល ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងសុទ្ធតែមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលម៉ូតូអូសជាង១០ម៉ែត្រ និងធ្វើឲ្យអ្នកឌុបបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង រីឯរូបខ្លួនដែលអង្គុយពីក្រោយរងរបួសស្រាល ។

ក្រោយកើតហេតុភ្លាមៗ ម៉ូតូនិងរថយន្តដែលបានប៉ះជាមួយម៉ូតូជនរងគ្រោះមិនបានឈប់ដោះស្រាយនោះទេ ដោយពួកគេបានព្យាយាមបើកគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយជួយសម្រួលចរាចរណ៍និងទាក់ទងទៅជំនាញឲ្យមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក ព្រមទាំងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖