ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីជូនដំណើរគូស្វាមីភរិយាថ្មីទៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីជូនដំណើរគូស្វាមីភរិយាថ្មី ចំនួន១៥គូ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការចូលរួមជូនដំណើរ ពិសេសពីក្រុមការងារស្រាបៀរថៃហ្គ័រ និងក្រុមការងារពិសេសសម្រាប់ជួយសម្រួលដល់ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសជប៉ុន ។

ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់VIP ទៅកាន់ប្រទេសជប៉ុនជាពិសេសបានផ្តល់ជូនការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤គឺសណ្ឋាគារMystays Premier Hotel និងសណ្ឋាគារGrand Nikko Tokyo Daibaដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាន និងតំបន់ប្រវត្តិសាស្រ្តល្បីៗនៅលើកោះហុកកៃដូដូចជាប្រឡាយព្រែកជីកអូតារូ (Otaru Canal) ហាងKitaichi Glass outlet សារមន្ទីរតន្រ្តីអូតារូ (Otaru Music Box Museum) តំបន់រមណីយដ្ឋានជិះស្គីអន្តរជាតិសាផូរ៉ូ (Sapporo International Ski Resort) ឧទ្យានShiroiKoibitoផ្សារទំនើបTanukikoji Shopping Street ប្រាសាទបុរាណAsakusa និងតំបន់ផ្សារទំនើបGinza នៅក្នុងទីក្រុងតូក្យូរួមជាមួយទឹកប្រាក់$1,500 និងអាហារពេលល្ងាចសម្រាប់គូស្វាមីភរិយាថ្មីចំនួនដប់ប្រាំគូដែលដំណើរកម្សាន្តនេះមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨ ។

ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោកហើយជាពិសេសជាស្រាបៀរដែលសក្ត័សមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ ។

កាន់តែអស្ចារ្យសម្រាប់គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរថៃហ្គ័រចាប់ពីខែតុលាឆ្នាំ2018ដល់ខែកញ្ញាឆ្នាំ2019រាល់ការ

ជាវស្រាបៀរថៃហ្គ័រសម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នកនឹងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនីជាមួយនឹងទឹកប្រាក់1,500ដុល្លារចំនួន15រង្វាន់ ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2019 ។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង៖011 222 400 និង011 333 500 ។ ស្តែងចេញថ្ងៃដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី៕ វឌ្ឍនា


ចែករំលែក៖