ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ានដាយប្រើប្រាស់ល្បឿនលឿនមិនប្រយ័ត្នកៀរអ្នកដើរឆ្លងផ្លូវរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបាក់ជើងខាងឆ្វេង ធ្ងន់ខណៈដែលបរទេះឆ្លងផ្លូវត្រូវរថយន្តហ៊ីយ៉ានដាយ ប្រើប្រាស់ល្បឿនលឿន មិនប្រយត្ន័ចាប់ហ្វ្រាំង មិនទាន់ ក៏កៀរពេញទំហឹង កាលពីថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៨ វេលា ម៉ោង៦ និង១៥នាទីល្ងាច នៅលើផ្លូវលេខ១៣ ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុក រំដួល ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលរងរបួសមានឈ្មោះជី ជន អាយុ ៤៩ ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រពាំងក្រែត ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្ត ស្វាយរៀង។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ ខិន រ៉ា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិចំណតត្រាច ឃុំថ្នាធ្នង់ ស្រុក រំដួល ខេត្តស្វាយរៀង

ក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៤.៥តោន ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C.6561នៅ នឹងកន្លែង ។

តាមសមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា មុនកើតហេតុមានបុរសចំណាស់ម្នាក់បានដើរឆ្លងផ្លូវដោយមានរុញរទេះលើផ្លូវជាតិស្រាប់តែមានរថយន្តក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏កៀរពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ។

សមត្ថកិច្ចបានមកដល់ យកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ប៉ុន្តែដោយរងរបួសធ្ងន់បញ្ជូនបន្តទៅមន្ទីរពេទ្យ ប្រទេសវៀតណាម។

ចំណែករថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖