ខេត្តកំពង់ស្ពឺ៖ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថានៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីផ្ទុះម៉ាស៊ីនសម្ងួតស្រូវនៅក្នុងរោងចក្រ Golden Rice បណ្តាលឲ្យមានមនុស្សស្លាប់។
រោងចក្រ Golden Rice ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោកអធិការ បានបន្តទៀតថា បច្ចុប្បន្នលោកកំពុងហៅឡានទឹកដើម្បីមកជួយអន្តរាគមន៍។ ចំណែកលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺយើងមិនអាចទាក់ទងបាននៅឡើយទេ ។
សូមជម្រាបថា រោងចក្រផលិតអង្ករ «ហ្គោល ឌិនរ៉ាយ» ជារោងចក្រសម្ងួតស្រូវមួយយ៉ាងធំ ហើយកាលពីឆ្នាំ២០១៧កន្លងទៅ ក៏ធ្លាប់កើតមានគ្រោះអគ្គិភ័យនេះម្ដងរួចមកហើយ៕