ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ដHILUX VIGOរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវម៉ៅសេទុងបាក់អស់២កង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដម៉ាកTOYOTA HILUX VIGO បើកបរដោយបុរសម្នាក់មិនប្រយ័ត្ន បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូលផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន២កង់ ឯរថយន្ដបង្កបានដាច់ការឡែកង់មុខធ្វើដំណើរលេងរួច ។

ករណីរថយន្តបុកទ្រូងផ្លូវខាងលើនេះ បានបង្កឡើងនៅវលោម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្បែរវិទ្យាស្ថាន វ៉ាន់ដា តាមបណ្ដោយផ្លូវម៉ៅសេនទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព៌ត័មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាកTOYOTA HILUX VIGOពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AB-8522 បើកដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះពេលមកដល់ចំនុចកើតហេតុ មិនដឹងយ៉ាងមិចក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន២កង់ចេញពីគ្នា ចំណែកឯរថយន្ដបង្កបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេង និងព្យាយាមបើកពីកន្លែងកើតហេតុបានប្រហែល២០ម៉ែត្រក៏ទៅមុខលែងរួច តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

ក្រោយពេលកើត ម្ចាស់រថយន្តបង្កបំរុងប្ដូរកង់រថយន្តដើម្បីយកចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖