ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរស២នាក់លង់ទឹកស្លាប់ ថ្ងៃតែមួយ ម្នាក់នៅព្រះនេត្រព្រះ ម្នាក់ទៀតនៅមង្គលបូរី

ចែករំលែក៖

ប៉ោយប៉ែត៖ មនុស្ស២នាក់ ស្លាប់ក្នុងថ្ងៃតែមួយ ម្នាក់ស្លាប់ដោយសារលង់ទឹកនៅស្រុកព្រះនេត្រព្រះ និងម្នាក់ទៀតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ នៅចន្លោះមង២ទៀបភ្លឺ ទៅម៉ោង២រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានឈ្មោះចេង ប្រុស ភេទប្រុស អាយុ៤៥ឆ្នាំនៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះ បានក្រោកទៅមើលមងដាក់ត្រីនៅចំណុចអូតាជ្រាំខាងត្បូង ភ្នំកូនដំរី ចម្ងាយ៨៥០ម៉ែត្រ ទឹកមានជម្រៅ២,២០ម៉ែត្រ ស្ថិតក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដោយបាត់យូរពេក ប្រពន្ធបានទៅតាមរកនៅកន្លែងដាក់មងតែរកមិនឃើញ ក៏ត្រឡប់មកផ្ទះវិញ និងបានរកបងប្អូនក្នុងភូមិចំនួនពី ៧-៨នាក់ ឲ្យទៅជួយតាមរកនៅកន្លែងដាក់មងម្ដងទៀត លុះដល់វេលាមង២រសៀល ថ្ងៃខែឆ្នាំដដែល ពេលចុះទៅរកឃើញតែមង ក៏ទាញសាច់មងមក ស្រាប់តែឃើញសាកសពរុំព័ទ្ធដោយសាច់មងជាប់ បណ្ដាលឲ្យស្លាប់តែមិនដឹងតាំងពីរពេលណានោះឡើយ រួចក៏នាំគ្នាស្រង់យកមកដាក់លើគោកដាក់ក្នុងអង្រឹងសែងយកមកផ្ទះ ។

លោកអធិការបានបន្តថា៖ បើឆ្លងតាមការរៀបរាប់ពីឈ្មោះជិន ម៉ៅ ដែលត្រូវជា (ប្រពន្ធសាកសព) អាយុ៤៤ឆ្នាំ និយយាយប្រាប់សមត្ថកិច្ចថា ប្ដីរបស់ខ្លួនបានទៅមើលមងតាំងយប់មង២រំលងអធ្រាត្រម្ល៉េះ រហូត់ដល់ថ្ងៃត្រង់ មិនឃើញមកផ្ទះគាត់បានទៅតាមរកនៅកន្លែងដាក់មង តែមិនឃើញក៏មកហៅបងប្អូនក្នុងភូមិឲ្យទៅជួយរក ទើបប្រទះឃើញប្ដីរបស់ខ្លួនរុំជាប់នឹងសាច់មងស្លាប់បាត់ទៅហើយមិនដឹងតាំងពីរពេលណានោះទេ ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី ក៏បានបញ្ជាក់ទៀតថា៖ក្រោយពីទទួលបានព័ត៌មាន បានបង្កើតគណៈកម្មការមានគ្រូពេទ្យមណ្ឌល​សុខ​ភាពចូលរួមដែរផងធ្វើកោសល្យវិច័យពិនិត្យលើខ្លួនប្រាណសាកសពឈ្មោះចេង ប្រុស ឃើញថា ពុំមានស្លាក់ស្នាមអ្វីគួរឲ្យកត់សំគាល់ទេ តាមការសន្និដ្ឋានការស្លាប់នេះពិតជាស្លាប់ដោយសារលង់ទឹកពិតមែន ហើយបានធ្វើកំំណត់ហេតុ ប្រគល់សាកសពជូនប្រពន្ធដើម្បីធ្វើបុណ្យតាមប្រពៃណី​​ ។

ដោយឡែកនៅឯស្រុកមង្គលបូរី៖ បើតាមការឲ្យដឹងពីនគរបាល ស្រុកមង្គលបូរីបានឲ្យដឹងថា៖ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៨វេលាមង៣និង៥៤នាទីរសៀល មានប្រជាពលរដ្ឋឈ្មោះអឿ សារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបឹងត្រស់ ឃុំចំណោម បានទៅមើលស្រែនៅខាងត្បូងភូមិ ចំងាយ១០០០ម៉ែត្រ បានប្រទះឃើញសពរបស់ឈ្មោះ ចាន់ នឿត ភេទប្រុស អាយុ៤៤ឆ្នាំ បានស្លាប់ក្នុងទឹកប្រឡាយ ហើយបើតាមករបំភ្លឺពីលោកមេភូមិនិងពលរដ្ឋដែលនៅក្នុងភូមិជាអ្នកជិតខាង ថា ជនរងគ្រោះជាមនុស្សស្រវឹងខួប ហើយរស់នៅម្នាក់ឯងគ្មានប្រពន្ធ កូននៅជាមួយទេ មុនពេលស្លាប់ជនរងគ្រោះបានជិះកង់មកពីលើកមោងធ្លាក់ចូលទឹកប្រឡាយបណ្តលឲ្យលង់ស្លាប់ គ្មានអ្នកណាដឹង ។ តាមការសន្និដ្ឋានសង្ស័យគាត់ស្រវឹងស្រា ជិះកង់ធ្លាក់ក្នុងទឹកប្រឡាយ ទាំងកង់ទាំងមនុស្ស បណ្តាលឲ្យលង់ស្លាប់ ។ សពត្រូវបានប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖