ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកបរម៉ូតូលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើកបរ ម៉ូតូ លឿន ជ្រុល ទៅ បុក រថយន្ត ស៊េរី ទំនើប ដែល បើក បត់ ឆ្លងផ្លូវ ពេញ ទំហឹង បណ្តាល ឲ្យ អ្នកបើកបរម៉ូតូរងរបួស ធ្ងន់ កាលពីម៉ោងជា១០យប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៨ នៅតាមបណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ខាងមុខមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឲ្យដឹង ថា នៅមុនពេលកើតហេតុគេឃើញ បុរស នារី មួយ គូបើកបរ រថយន្ត ស៊េរី ទំនើប មួយ គ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2797 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ ចំណុចកើត ហេតុ រថយន្ត បានបត់ឆ្វេងឆ្លងផ្លូវចូលទៅផ្លូវលេច២៥៣ ស្រាប់ តែមានម៉ូតូមួយគ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌ ស ពាក់ស្លាកលេខ 1FW-3869 បើកបរ ដោយបុរស ម្នាក់ តាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ក្នុងទិសដៅ បញ្ច្រាសទិសគ្នាយ៉ាងលឿនបានជ្រុលទៅបុក រថយន្តចំទ្វារ ចំហៀងខាងក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសបាក់ជើង និងបែកក្បាល សន្លប់ ស្ដូកស្ដឹង ហើយក៏ត្រូវបានរថយន្ត សង្គ្រោះ បន្ទាន់ របស់ គ្លីនិក ឯក ហុងហាក់ ដឹក យកទៅសង្គ្រោះ ភ្លាមៗ នោះ ហើយអ្នកបើកបររថយន្តដេញ តាម ពីក្រោយរថយន្តសង្គ្រោះបន្ទាន់រហូតដល់គ្លីនិក ទៅមើលជនរងគ្រោះផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមក ដល់កន្លែងកើតហេតុ ហើយបានទាក់ទង ទៅ សមត្ថកិច្ចជំនាញចរាចរឲ្យចុះមកយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រង់ចាំដោះស្រាយ គ្នានៅពេល ក្រោយ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖