ខេត្តព្រះសីហនុ៖ នគរបាលសង្កាត់លេខ៣ឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ីយ ខេន ពាក់ពន្ធ័បទល្មើសចែកចាយ និងរក្សាទុកនៅសារធាតុញៀន ក្នុងនោះ នគរបាលដកហូតបានម្សៅថ្នាំញៀនចំនួន១៤កញ្ចាប់តូច និងមួយកញ្ចាប់ធំ ។
ករណីនេះនគរបាលសង្កាត់លេខ៣ បានរៀបចំនីវិធីបញ្ជូនទៅ នគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ