ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិសម្រាប់ការពារជាតិនៅលើពិភពលោក កើនឡើងខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ

ចែករំលែក៖

តាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន ស្រាវជ្រាវ ទីផ្សារ HIS Markit បានប្រកាសឲ្យដឹងថា មូលនិធិសម្រាប់ការពារជាតិ នៅលើពិភពលោក បានកើនឡើងរហូតដល់ទៅ៤,៩ភាគរយ នៅឆ្នាំ២០១៨ គឺឈានដល់ ១.៧៨០ពាន់លានដុល្លារ អាមេរិក ។ នេះជាឆ្នាំដែល ប្រទេសទាំងអស់ចំណាយសម្រាប់ការពារជាតិច្រើនជាងគេបំផុត មិនធ្លាប់ មួយរយៈពេល ១ទសវត្សរ៍កន្លងមក ។

តាមរបាយការណ៍របស់ IHS Markit សមាជិកប្រទេសអង្គការណាតូ គឺជាប្រទេសចំណាយប្រាក់ច្រើនបំផុត ក្នុងឆ្នាំ២០១៨ ។ ក្នុងឆ្នាំនេះ មូលនិធិការពាជាតិ ណាតូ កើនឡើងដល់ទៅ ៥,៨ភាគរយស្មើនិង ៥៤ពាន់លានដុល្លារ អាមេរិក។ ចំណែកមូលនិធិសម្រាប់ការពារជាតិរបស់អាមេរិក កើនឡើងដល់ទៅ៤៦ពាន់លានដុល្លារអាមេរិក គឺកើនឡើងដល់ទៅ៧០២,៥ពាន់លានដុល្លារ ជាការកើនឡើងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងឆ្នាំ២០០៨។

ប្រាក់ចំណាយសម្រាប់ការពារជាតិរបស់ណាតូ នឹងកើនឡើងជាង១ពាន់ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ ខណៈឆ្នាំ២០១៨មូលនិធិការពារជាតិ មាន ៩៨៩ពាន់លានដុល្លារ ។ ការបង្កើនចំណាយសម្រាប់ការពារជាតិរបស់ណាតូ ដើម្បីបង្កើន សមត្ថភាព ការពាររបស់ប្រទេស ក្នុងតំបន់។

តាមសារព័ត៌មាន HIS Markit តម្លៃប្រេង នៅលើពិភពលោក កើនឡើងខ្ពស់ ជួយឲ្យ អារ៉ាប៊ី សាអូឌីត ឈានមុខលើបារាំង ឈរលំដាប់ទី៥លើពិភពលោក ពីការចំណាយសម្រាប់ការពារជាតិ ឆ្នាំ២០១៨ ដោយមានទឹកប្រាក់រហូតដល់ទៅ៥៦ពាន់លានដុល្លារ ។ ចំណែកបារាំងវិញ ចំណាយប្រាក់តែ ៥៣,៦ ពាន់លានដុល្លារតែប៉ុណ្ណោះ ។ ដោយឡែកប្រទេសអ៊ីរ៉ង់ ក៏បាន នាំមុខ លើប្រទេសអីស្រអែល និងការណាដាពីការចំណាយ ទៅលើវិស័យការពារជាតិផងដែរ នៅក្នុងឆ្នាំ២០១៨នេះ ឈរលំដាប់ទី១៥នៅលើពិភពលោក ៕


ចែករំលែក៖