កាលពីថ្ងៃទី២៣ ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ លោក James Mattis នឹងចាកចេញពីតំណែង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ គឺមុនពេលកំណត់២ខែ ។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតី ដូណាល់ ត្រាំបានប្រកាសថា និងតែងតាំង ថ្នាក់អនុរដ្ឋមន្ត្រីរបស់ លោក Mattis គឺលោក Patrick M Shanahan ធ្វើជារដ្ឋមន្ត្រី ក្រសួងការពារជាតិជំនួសបណ្តោះអាសន្ន ក្នុងពេលដែលលោកកំពុងស្វែងរក បុគ្គលផ្សេងទៀតជំនួសឲ្យបានយូ រអង្វែង ។
នៅលើបណ្តាញ Twitter លោកត្រាំ បានសរសេរថា «ខ្ញុំសូមប្រកាសថា រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលមានសមត្ថភាពខ្ពស់ គឺលោក Patrick shanahan នឹងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩» ។
កាលពីថ្ងៃទី២០ ខែធ្នូ កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ Jams Mattis នឹងលាលែងពីតំណែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ប៉ុន្តែលោក ត្រាំ ចង់ឲ្យលោក ចាកចេញឲ្យបានឆាប់បំផុត ។
លោក Mattis បានប្រកាសថា អាមេរិក ចាំបាច់ត្រូវតែមានគោលនយោបាយច្បាស់លាស់ជាងនេះ ជាមួយប្រទេសចិន និងរុស្ស៊ី ។ មួយគ្នានោះ ត្រូវតែបង្កើនភាពជិតស្និទ្ធជាមួយសម្ពន្ធមិត្ត ។
ក្រុមអ្នកឯកទេស បញ្ជាក់ថា លោក Mattis លាលែងពីតំណែង គឺត្រូវបានព្យាករណ៍តាំងពីមុនមក ជាមួយគ្នានេះការប្រកាសដកទាហានអាមេរិកចេញពីស៊ីរី គឺមិនទទួលបានការឯកភាព ពី មន្ត្រីយោធាជាន់ខ្ពស់នៅក្នុងមន្ទីរបញ្ចកោណនោះឡើយ ៕