ប៉ោយប៉ែត៖ ប្រជាពលរដ្ឋបានយកដែកបិទផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល ដើម្បីតវ៉ាជាមួយក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ស៊ុនហេងដែលសន្យាថា ចាក់បេតុងផ្លូវប្រវែងប្រហែល៣០ម៉ែត្រ ប៉ុន្តែមិនព្រមធ្វើ។
ការតវ៉ានេះកើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពលរដ្ឋនិយាយថា ក្រុមហ៊ុននេះបានសន្យាជាមួយពលរដ្ឋថា នឹងចាក់បេតុងផ្លូវ៣០ម៉ែត្រជូនប្រជាពលរដ្ឋ ប៉ុន្តែជាយូរខែមកហើយ មិនឃើញមានសកម្មភាពសោះ ។ ឡានដឹកស៊ីម៉ង់ត៍ក្រុមហ៊ុននេះក៏បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ក្រៅអំពីបង្កឲ្យមានហ៊ុយធូលីចូលផ្ទះសម្បែង ប៉ះពាល់សុខភាព ពួកគាត់ជាពលរដ្ឋផងដែរ ។
នៅពេលនេះ មិនទាន់ដឹងថា មានដំណោះស្រាយយ៉ាងណានៅឡើយទេ ៕ វណ្ណា