ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបសិប្បកម្មកែច្នៃឈើលួចលាក់អត់ច្បាប់មួយកន្លែង ក្នុងព្រៃស្វាយចន្ទី

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រោងសិប្បកម្មកែឆៃឈើខ្នាតធំធ្វើទ្វារបង្អួច ដែលលួចលាក់សម្ងំ ធ្វើនៅក្នុងចម្ការស្វាយចន្ទីមួយកន្លែងគ្មានច្បាប់ និងលាក់ទុកឈើតាមក្រោមដើមស្វាយចន្ទីប្រមាណជាង២០គំនរ ត្រូវបានលោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងចុះបង្ក្រាប ចាប់ជាលើកទី២ រួចហើយបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ អនុវត្តតាមច្បាប់បន្ត ជាក់ស្តែងកាលពីសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចទួលត្នោតថ្មី តាមផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងភូមិឃុំ សំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបប្រាប់ឲ្យដឹងថា រោងសិប្បកម្មកែឆ្នៃឈើខាងលើនោះបានបើកធ្វើជាយូរណាស់មកហើយ បានមកសម្ងំលួចលាក់ធ្វើក្នុងព្រៃចម្ការស្វាយចន្ទីមួយកន្លែង ដោយខាងមុខបាំងចម្ការកៅស៊ូជាប់នឹងផ្លូវថ្នល់ជាតិលេខ៩ ដែលគេដឹងថា ជាដីមានម្ចាស់ជាមេរងប៉ុស្តិ៍ ឃុំសំអាងឈ្មោះសាយ កង ។

ប្រភពដដែលបានបន្តថា ឈ្មួញ ដែលជាម្ចាស់រោងសិប្បកម្មខាងលើនោះមានឈ្មោះលីម ចាន់ធួន ភេទប្រុស មានស្រុកកំណើតនៅខេត្តកំពង់ចាម បានមកជួលដីចម្ការកៅស៊ូនៅពីមុខចម្ការចន្ទីនៅពីក្រោយ របស់ម្ចាស់ឈ្មោះសាយ កង ជានាយរងប៉ុស្តិ៍ឃំុសំអាង ជាម្ចាស់ដីដើម្បីបានខ្នងអាងនឹងកាង រារាំងបិតបាំងព៍ត៌មាន នឹងសម្ថកិច្ច ពេលមានអ្នកចុះទៅសួរនាំ ម្ចាស់សិប្បកម្មមួយនេះ តែងតែខលហៅលោកសាយ កង នាយរងប៉ុស្តិ៍នោះ មកចេញមុខមកការពារ និងអះអាងថាៈ ម្ចាស់នេះគាត់ធ្វើតិចតួចទេ គ្រាន់តែដោះដូរបាយតែប៉ុណ្ណោះ លើកមុខគេចាប់ម្តងហើយ តែមេព្រៃគាត់យកតែឈើទេ ទុកម៉ាស៉ីននឹងសម្ភារឲ្យវិញ ដោយមានការយោគយល់ព្រោះគ្នាទើបតែរើមកកន្លែងថ្មី មកសុំដីលោកជួយធ្វើទៅ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា រោងសិប្បកម្មកែឆ្នៃឈើខាងលើនោះ ត្រូវបានចាប់ម្តងរួចមកហើយ ពិតម៉ែនដោយម្តងនោះគេទុកម៉ាស៉ីននឹងសម្ភារៈឲ្យទៀត តែកនេះគេចាប់ជាលើកទី២ហើយ ដោយចាប់លើកទី១ត្រូវបានកម្លាំងរបស់ទាហ៊ានសហការជាមួយ និងរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ចុះបង្ក្រាប ដោយបានដកហូតយកឈើបានមួយចំនួនយកមករក្សាទុក្ខនៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់ជ្រៃ និងព្រះរំកិល ក្នុងស្រុកថាឡាបរិវ៉ាត់ ដោយបន្ទាប់ គ្រាន់តែបានឃើញធ្វើកិច្ចសន្យាឲ្យបញ្ឈប់តែប៉ុណ្ណោះ ។

ជុំវិញក្នុងរឿងនេះ លោក វ៉ា សុខា ជានាយផ្នែករដ្ឋបាលព្រៃឈើស្រុកថា ឡាបរិវ៉ាត់ បានឲ្យដឹងកាលពីសៀល ថ្ងៃទី២៥ ខែធ្នូនេះថា ចំណែកចំនួនឈើនៅមិនទាន់បានដឹងចំនួនពិតប្រាកដនៅឡើយទេ ព្រោះកូនចៅរបស់លោក កំពុងដឹកជញ្ជូននៅឡើយនោះទេ។ លោកបានបន្តទៀតថា រឿងចុះបង្ក្រាបត្រូវតែដកហូតទាំងអស់ សម្ភារ ដែលពាក់ព័ន្ធនឹងបទល្មើសនៅទីនេះ រួចដឹកជញ្ជូនយកវត្ថុតាំងនោះមករក្សាទុកនៅសង្កាត់ ដោយអនុវត្តទៅតាមច្បាប់ ត្រង់ថាកូនចៅធ្វើយ៉ាងមិចនោះលោកមិនអាចបង្ខំ ឬបញ្ជាគេបាននោះទេ ។

លោកបានបញ្ជាក់ទៀតថាៈ ចាប់កាលលើកទី១នោះគឺមានការអនុគ្រោះ ដោយឲ្យម្ចាស់សិប្បកម្មនោះដកខ្លួនចេញជាប្រញាប់ តែគេមិនបានធ្វើតាមការនែនាំលោកនោះទេ ឃើញថានៅតែផ្គើនរឹងរុះទៀតមិនអាចលើកលែងនោះទេ ឥឡូវនេះខាងសង្កាត់កំពុងធ្វើហើយ លោកមិនអាចបញ្ជាគេបានទេ គឺខុសនីតិវិធី ម្យ៉ាងវិញទៀត លោកមានការរវល់ផង អីចឹង លោកចាំទទួលតែរបាយការណ៍កូនចៅលោកបាញ់មកឲ្យតែប៉ុណ្ណោះទេ ៕ មាស សុផាត


ចែករំលែក៖