ខេត្តកំពង់ធំ៖ ជនសង្ស័យម្នាក់លួចសារយកជ័រកៅស៊ូបង្កក ជាប់អន្ទាក់សន្តិសុខការពារក្រុមមហ៊ុនបារៀរកំពង់ធំ អភិវឌ្ឍន៏កាលពីវេលា ម៉ោង 6 និង40 នាទីថ្ងៃទី 28 ខែធ្នូ ឆ្នាំ2018 ស្ថិតក្នុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ឈ្មោះជុំ រ៉េត ភេទប្រុស អាយុ ៥០ឆ្នាំ នៅភូមិកងមាស ឃុំត្នោតជុំ ស្រុកសន្ទុក ខេត្តកំពង់ធំបច្ចុប្បន្ន ស្នាក់នៅជាមួយប្រពន្ឋដែលធ្វើកម្មករជៀជ័រកៅស៊ូ នៅក្រុមហ៊ុនបារៀ បានធ្វើសកម្មភាព លួចសារយកជ័រកៅស៊ូបង្កកនិងចានរបស់ក្រុមមហ៊ុន ដាក់ថង់ខ្មៅ ចំនួន១១ គីឡូក្រាម ហើយឌុបចេញយកទៅលក់តែត្រូវសន្តិសុខការពារក្រុមហ៊ុនឃាត់បានហើយបញ្ជូនមកទីស្នាក់ការនគរបាលប៉ុស្តិ៍ក្រយា ។
នៅពេលសន្តិសុខឃាត់ជនសង្ស័យបានប្រតិកម្មតបតមកលើសន្តិសុខការពារក្រុមហ៊ុន ដោយមានកាំបិត ចុងស្រួច ប្លៀកជៀរជ័រ ដែកឆាប កាន់នឹងដៃ ទៀតផង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសួរនាំនៅទីស្នាក់ការនគរបាលរដ្ឋបាលប៉ុស្តិ៍ក្រយា ៕ប៊ុនរិទ្ធី