ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ដក្រុងមួយគ្រឿងខ្វះការប្រុងប្រយ័ត្ន ក៏មកបុករថយន្ដ2គ្រឿង បន្ដកន្ទុយគ្នា បណ្ដាលឲ្យរថយន្ដទាំង៣គ្រឿង រងការខូចខាត ។
ហេតុការណ៍នេះ បានធ្វើឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីវលោម៉ោង៩ និង១០យប់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ទល់មុខមន្ទីពេទ្យរុស្សី សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដក្រុងមួយគ្រឿងពណ៌ខៀវខ្ចី ដែលពាក់ស្លាកលេខភ្នំពេញ1C-3452 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណះពេលដែលបើកមកដល់កន្លែងកើតក៏រេចង្កូតមកបុកនិងរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AU-4919 ចំពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ាកហាយឡែនឌ័រ ជ្រុលទៅបុកបន្ដនិងរថយន្ដម៉ានព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AU-0108 ដែលធ្វើដំណើរស្របទិសគ្នានៅពីមុខបណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំផងដែរ តែក្នុងករណីគ្រោះថ្នាក់ចរាចណ៍នេះមិនធ្វើឲ្យមនុស្សរងរបួសឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងបីដោះស្រាយគ្នា តែភាគីទាំងបីដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ