ភ្នំពេញ ៖ បុរសបីនាក់ជិះម៉ូតូលឿនពេក មិនប្រយ័ត្ន ក៏បានបុកម៉ូតូមួយគ្រឿងកំពុងឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ពីរនាក់ ។
ករណីដ៏រន្ធត់មួយនេះបានកើតឡើយនៅវេលោម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខក្តុបវត្តនាគវ័ន្ត សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះនី ចាន់យ៉ាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក រស់នៅក្នុងភូមិព្រែកច្រាំង ឃុំជ្រៃ ស្រុកស្វាយអន្ទ ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមស៊េរី2006 ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង1A- 5238 ដែលបានធ្វើដំណើរពីទិសដៅពីលិចមកកើត ខណះនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកPCXពាក់ស្លាកលេខ ភ្នំពេញ1HJ-2300 បានធ្វើដំណើពីជើងមកត្បូងនិងបានឆ្លងផ្លូវ ក៏ត្រូវម៉ូតូម៉ាកសង់ឌ្រីមស៊េរី2006 បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ពីរនាក់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់យកទៅមន្ទីពេទ្យ ចំណែកឯម្ចាស់ម៉ូតូPCX បានរត់គេចខ្លួនបាត់។
ក្រោយកើតេហតុសមត្ថកិច្ចមូលដ្ឋាននឹងជំនាញចរាចរណ៍បានវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ម៉ូតូបង្កនិងសាច់ញាតិជនរងគ្រោះមកដោះស្រាយទៅតាមក្រោយ ។ ចំណែកឯសពជនរងត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ