ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី២៨ ខែធ្នូ​ នគរបាល​ស្រុកបាកាន​បង្រ្កាប​ល្បែង​សុីសង ភ្នាល់ ៤ករណី

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ កម្លាំង​នគរបាល​ជំនាញ​អធិការ​ដ្ឋាន​ស្រុកបាកាន និងប៉ុស្តិ៍រដ្ឋបាល សហការ​ចុះបង្រ្កាបល្បែងភ្នាល់ និងសុីសងបានចំនួន ៤ករណីផ្សេងគ្នា នៅក្នុងរដ្ឋបាលរបស់ខ្លួន។​

ប្រភព​ពី​កម្លាំង​ចុះប្រត្តិបត្តការខាងលើ​បង្ហើបថា ករណី​បង្រ្កាប​ល្បែង​សុីសង និងភ្នាល់លុយធ្វើឡើង​ជាបន្តបន្ទាប់​នៅថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់ចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ម៉ាង មិន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុង​ភូមិរបងរមាស ឃុំបឹងបត់កណ្ដោល ស្រុកបាកាន លទ្ធផល​៖ កម្លាំងកំទេចចោលនូវវត្ថុតាង(សង្វៀនជល់មាន់)១កន្លែង មនុស្ស​រត់​គេច​។​

ប្រភព​ខាងលើ​បន្ត​ថា នៅថ្ងៃដដែលកម្លាំងសហការបន្តបង្រ្កាបល្បែងសុីសង(បៀរ)នៅចំណុចក្រោមដើមស្វាយក្នុងចំការបស់ឈ្មោះ អ៊ុំ គឿន ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុង​ភូមិ.ឃុំខ្នាទទឹង ស្រុកបាកាន លទ្ធផល​៖ កម្រាល បៀរ ស្បែក​ជើង មនុស្ស​រត់​គេច​។​

ប្រភព​ដដែល​បន្ត​ទៀតថា នៅថ្ងៃដដែលនោះកម្លាំងសហការបន្តបង្រ្កាបទីតាំងសង្វៀនជល់មានបានចំនួន ២កន្លែងទៀត ស្ថិតក្នុង​ភូមិកោះវត្ត ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ លទ្ធផល​៖ សង្វៀនជល់មាន់ចំនួន ២កន្លែង សត្វ​មាន់គកចំនួន ២ក្បាល។​ល។ មនុស្ស​រត់​គេច ៕ ប៉ឹម ពិន


ចែករំលែក៖