ព័ត៌មានទាន់ហេតុការណ៍៖

អ៊ឹម ជីវ៉ា សម្រេចចិត្តបួសម្តងទៀត ក្រោយជួបហេតុការណ៍រន្ធត់

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែង និងពិធីករអ៊ឹម ជីវ៉ា បានសម្រេចចិត្តបួសជាសាមនេរួចហើយកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ទី១២រោចខែមិគសិរឆ្នាំចរសំរិទ្ធិស័ក្កព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៣ខែមករាគ.ស២០១៩។ កិច្ចពិធីនេះត្រូវបានរៀបចំឡើងក្រោមវត្តមានព្រះសង្ឃពុទ្ធបរិស័ទ្ធ ញាតិញោមជាច្រើនចូលរួមតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលពិធីនេះធ្វើឡើងនៅវត្តនាគវ័ន្ត សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អតីតពិធីករ អ៊ឹម ជីវ៉ាធ្លាប់បានបួសរួចម្តងហើយកាលពីឆ្នាំ២០១២ ហើយ។ មុនពេលបួសលោកបានថ្លែងថា គោលបំណងដែលលោកបួសនេះគឺ- ទី១ដើម្បីបំពេញតួនាទីជាកូនខ្មែរតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ។ទី២ ដោយសារតែលោកធ្លាប់ជាកូនសិស្សលោករស់នៅដោយសារបាយបាត្ររៀនសូត្រនៅវត្តនាគវ័ន្តតាំងពីតូច ។ទី៣គឺ ដើម្បីសងគុណឪពុកម្តាយ និងអ្នកមានគុណ មនុស្សល្អៗដែលតែងតែជួយលោកទាំងថវិការ កម្លាំងចិត្ត និងជួយគ្រប់ប៉ែបយ៉ាងពេលលោកកំពុងពិបាកនិងវេទនា។ ក្រោយគ្រោះក្រឡាប់ឡាននៅកោះកុងស្រែអំបិលកាលពីថ្មីនេះ លោក អ៊ឹម ជីវ៉ា បានប្រាប់ទៀតថាទី៤គឺលោកសូមលាមាត់លាពាក្យទាំងឡាយដែលលោកបានធ្លាប់និយាយទាំងអស់ និងសូមខម៉ាទោសចំបោះមនុស្សដែលលោកធ្លាប់ធ្វើខុសលើពួកគាត់ ដោយប្រការណាមិនដឹងខ្លួន និងអភ័យទោសអោយចំពោះមនុស្សដែលធ្លាប់ធ្វើខុសលើខ្ញុំបាទ។ និងទី៥ សូមបួងសួងអោយប្រជាជនខ្មែរចេះស្រលាញ់និងសាមគ្គីគ្នាកាន់តែខ្លាំងឡើង និងសូមអោយប្រទេសយើងមានសុខសន្តិភាពស្ថេរភាពមានការរីកចំរើនរហូតក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាវៃប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានស្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

លោកក៏សូមបញ្ជាក់ថា ពេលវេលារដែលលោកបួសគឺមិនទាន់បានកំណត់ថាសឹកពេលណានោះទេ នៅឡើយ៕ វឌ្ឍនា


ចែករំលែក៖