ព័ត៌មានទាន់ហេតុការណ៍៖

បាញ់មួយគ្រាប់ទាំងកណ្ដាលថ្ងៃនៅខណ្ឌមានជ័យគំរាមម្ចាស់ម៉ូតូកុំឲ្យតាម ក្រោយពីជនសង្ស័យ២នាក់កាច់កម៉ូតូបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ​២នាក់បានជិះម៉ូតូឌុបគ្នា មកធ្វើសកម្មភាពកាច់កម៉ូតូ របស់ពលរដ្ឋបានសម្រេច ហើយត្រូវម្ចាស់ទាន់ ក៏ជនសង្ស័យដកកាំភ្លើងបាញ់១គ្រាប់ ដើម្បីគំរាមរួចជិះគេចខ្លួនទៅដោយសុវត្ថិភាព ។

ហេតុការណ៍នេះដែរ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤០នាទី ជិតកណ្ដាលថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា​ ឆ្នាំ​២០១៩ ស្ថិត​នៅម្តុំផ្សារដីថ្មីបន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ​ ណាំ គីន​ ភេទ​ប្រុស ​អាយុ​៣១ឆ្នាំ ​មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។ តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីន្លែងធ្វើការ មកបន្ទប់ជួលបានទុកម៉ូតូនៅខាងក្រោម រួចចាក់សោរកត្រឹមត្រូវហើយបានផ្ញើអ្នកដែលនៅលក់ដូរនៅជាន់ក្រោម ហើយឡើងទៅនៅបន្ទប់ជួលជាន់ទី៣ដើម្បីហូបបាយ ។

ជនរងគ្រោះបន្ដទៀតថា ពេលហូបបាយរួចគាត់បានដើរចេញមកឈរលេងនៅខាងក្រៅនៅមុខបន្ទប់ ស្រាប់តែបានឃើញជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សង់ស៊េរី ឆ្នាំ២០១៨ មិនចាំស្លាកលេខបានកាច់ក ម៉ូតូរបស់គាត់ម៉ាកហុងដាសង់ស៊េរីឆ្នាំ២០១៧ ដែលមានស្លាកលេខ ​ភ្នំពេញ 1GJ-2420 ជិះចេញទៅគាត់បានស្រែកឆោឡោឡើងតៗ គ្នាស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បានបាញ់ឡើងលើមួយគ្រាប់ហើយជិះគេចខ្លួនចេញទៅដោយសុវត្ថិភាព ។

តាមប្រភពព័ត៌មានពីកន្លែង​កើតហេតុបានបន្តទៀតថា ពួកគាត់បានឃើញជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាច់កម៉ូតូ រួចហើបានជិះបានប្រហែលជាង១០០ម៉ែត្រ ដោយមានប្រជាពលរដ្ឋស្រែកឆោឡោ និងបំរុងជួយចាប់ជនសង្ស័យ ស្រាប់មានជនសង្ស័យម្នាក់ដែលបានជិះម៉ូតូពីខាងក្រោយបានដកកាំភ្លើងបានបាញ់ឡើងលើជាការគំរាម បណ្តាលឲ្យចំបំពង់ទឹក ហើយបានជិះគេចខ្លួនទៅទិសខាងជើងបាត់ស្រមោល។

ក្រោយ​ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែង ហើយបានសួរនាំអ្នកជិតខាងថា ជាករណីអីហើយបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដើម្បីស្វែងរកតាមចាប់ខ្លួនជងសង្ស័យ ៕ ភារ៉ា ដង្កោ


ចែករំលែក៖