ក្រោយពេលអគ្គនាយកធនាគារពិភពលោក បានសម្រេច លាលែងចេញពីតំណែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភពលោក ទាំងទាំងមូល ។ ការលាលែងនោះបានបង្កការមន្ទិលសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ។
ប្រធានធនាគារពិភពលោក WB លោក Jim Yong Kim បានប្រកាស លាលែងពីតំណែង ក្រោយពេលមានវិវាទជាមួយ សហគមន៍ផ្តល់ជំនួយអន្តរជាតិ ។ លោក គីមបានងាក់ទៅធ្វើការឲ្យវិស័យឯកជនវិញម្តង។
ធនាគាពិភពលោកមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ជាធនាគារដែលបានផ្តល់ជំនួយច្រើនបំផុត ដល់ប្រទេសកំពុងតែ អភិវឌ្ឍន៍ បើទោះបី មានគម្រោងអភិវឌ្ឍន៍មួយចំនួន មានវិវាទប៉ុន្តែ ធនាគា WB បានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅអាស៊ី អាហ្វ្រិកនិង អឺរ៉ុប ក្រោយសង្គ្រាមត្រជាក់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការសម្រេចលាលែងពីតំណែង របស់លោកគីម គឺ ជារឿងចៃដន្យបំផុត ធ្វើឲ្យប្រទេស ដែលទទួលជំនួយពី WB ផ្ញាក់ផ្អើលយ៉ាងខ្លាំង។ក្រោយការលាលែងចេញពីតំណែង មានពាក្យចចាមអារាមជាច្រើនបានកើតឡើង ដោយខ្លះនិយាយថា លោក គីមមានវិវាទជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំ ពីគម្រោង ផ្តាល់ជំនួយ ដល់ប្រទេសចិន ។
ពាក់ព័ន្ធនិងករណីនេះដែរ តាមសារព័ត៌មាន The Guardian លោក គីម យ៉ុង គីម បានសម្រេច លាលែងចេញពីតំណែង បើទោះបីអាណាត្តិរបស់លោក នៅសល់៣ឆ្នាំទៀតទើបបញ្ជប់ ។ ប្រភពព័ត៌មាន ពី បុគ្គលជិតស្និតជាមួយ លោក គីម បានលើកឡើងថា ការសម្រេចលាលែងពីតំណែង ពិត ជារឿងផ្ញាក់ផ្អើល ហើយនោះជារឿងផ្ទាល់ខ្លួនរបស់លោក។
ប្រភពព័ត៌មាន ពី WB បានឲ្យដឹងថា លោក គីម យ៉ុង គីម បានដកខ្លួនចេញពីប្រធានធានាគាពិភពលោក ដើម្បីទៅចូលរួមជាមួយក្រុមហ៊ុន វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ឯកជន ។
ការដែល លោកគីម លាលែងពីតំណែង អាចបង្កឲ្យមានវិវាទ រវាងអាមេរិក និងបណ្តាប្រទេសស្តីពីអនាគត របស់ធនាគារពិភាពលោក ។ ជាប្រពៃណី អាមេរិក គឺជាអ្នកជ្រើសរើស ប្រធាន ធនាគាពិភពលោក ប៉ុន្តែលោកត្រាំ បានបង្ហាញពីការមន្ទិលសង្ស័យ ទៅលើធនាគា WB ដោយសារតែបានគាំទ្រ ផ្តល់អាទិភាពនៅក្នុងការ ប្រយុទ្ធប្រឆាំង បម្រែបម្រួលអាកាសធាតុ ។ ចំណែក ប្រធានាធិបតីត្រាំ បែជាដកអាមេរិក ចេញពី កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុវិញ ។
លោក គីម យ៉ុន គីម អាយុ ៥៦ឆ្នាំ ជនជាតិអាមេរិក ដើមកំណើតកូរ៉េខាងត្បូង បានកាន់តំណែងប្រធាន ធនាគារពិភពលោក នៅឆ្នាំ២០១២៕