ព័ត៌មានទាន់ហេតុការណ៍៖

តើការលាលែងពីតំណែងរបស់​អគ្គនាយក​ធនាគារពិភពលោក មានជាប់ពាក់ព័ន្ធជាមួយប្រធានាធិបតីត្រាំ ឬ?

ចែករំលែក៖

ក្រោយពេលអគ្គនាយកធនាគារពិភពលោក បានសម្រេច លាលែងចេញពីតំណែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដល់ពិភពលោក ទាំងទាំងមូល​ ។ ការលាលែងនោះបានបង្កការមន្ទិលសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ។

ប្រធានធនាគារពិភពលោក WB លោក​ Jim Yong Kim ​បានប្រកាស លាលែងពីតំណែង​ ក្រោយពេលមានវិវាទ​ជាមួយ​ សហគមន៍ផ្តល់ជំនួយអន្តរជាតិ ។ លោក គីម​បានងាក់ទៅធ្វើការឲ្យវិស័យឯកជន​វិញម្តង​។

ធនាគាពិភពលោកមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ​ជាធនាគារដែលបានផ្តល់ជំនួយច្រើនបំផុត ដល់ប្រទេសកំពុងតែ អភិវឌ្ឍន៍​​ បើទោះបី​ មានគម្រោងអភិវឌ្ឍន៍មួយចំនួន មានវិវាទ​​ប៉ុន្តែ ធនាគា WB ​ បានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅអាស៊ី​ អាហ្វ្រិកនិង អឺរ៉ុប ក្រោយសង្គ្រាមត្រជាក់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ ការសម្រេចលាលែងពីតំណែង របស់លោក​គីម គឺ ជារឿងចៃដន្យបំផុត ធ្វើឲ្យប្រទេស ដែលទទួលជំនួយពី ​ WB ​ផ្ញាក់ផ្អើលយ៉ាងខ្លាំង​។ក្រោយការលាលែងចេញពីតំណែង មានពាក្យចចាមអារាមជាច្រើន​បានកើតឡើង ដោយខ្លះនិយាយថា លោក គីម​មានវិវាទជាមួយ​ប្រធានាធិបតីអាមេរិកដូណាលត្រាំ ពីគម្រោង ផ្តាល់ជំនួយ ដល់ប្រទេសចិន ។

ពាក់ព័ន្ធនិងករណីនេះដែរ តាមសារព័ត៌មាន​ The Guardian ​លោក គីម យ៉ុង​ គីម​ បានសម្រេច លាលែងចេញពីតំណែង បើទោះបីអាណាត្តិរបស់លោក នៅសល់​៣ឆ្នាំទៀតទើបបញ្ជប់ ។ ប្រភពព័ត៌មាន ពី បុគ្គលជិតស្និតជាមួយ លោក គីម បានលើកឡើងថា ការសម្រេចលាលែងពីតំណែង ពិត ជារឿងផ្ញាក់ផ្អើល ហើយនោះជារឿងផ្ទាល់ខ្លួន​របស់លោក។

ប្រភពព័ត៌មាន ពី​ WB ​បានឲ្យដឹងថា លោក គីម យ៉ុង គីម បានដកខ្លួនចេញពី​ប្រធានធានាគាពិភពលោក ដើម្បីទៅចូលរួមជាមួយក្រុមហ៊ុន វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ឯកជន ។

ការដែល លោកគីម លាលែងពីតំណែង អាចបង្កឲ្យមានវិវាទ រវាងអាមេរិក និងបណ្តាប្រទេសស្តីពីអនាគត របស់​ធនាគារពិភាពលោក ។ ជាប្រពៃណី អាមេរិក គឺជាអ្នកជ្រើសរើស ប្រធាន ធនាគាពិភពលោក ប៉ុន្តែលោកត្រាំ បានបង្ហាញពីការមន្ទិលសង្ស័យ ទៅលើធនាគា WB ​ដោយសារតែ​បានគាំទ្រ​ ផ្តល់អាទិភាពនៅក្នុងការ ប្រយុទ្ធប្រឆាំង បម្រែបម្រួលអាកាសធាតុ ​។ ចំណែក ប្រធានាធិបតីត្រាំ បែជាដកអាមេរិក ចេញពី កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុវិញ ។

លោក​ គីម យ៉ុន គីម អាយុ ៥៦ឆ្នាំ ជនជាតិអាមេរិក ដើមកំណើតកូរ៉េខាងត្បូង បានកាន់តំណែងប្រធាន​ ធនាគារពិភពលោក នៅឆ្នាំ​២០១២៕


ចែករំលែក៖