ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ករណីលួចយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខ៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួន ករណីលួចយកម៉ូតូ នៅចំណតផ្សារអីុអន២ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២២ និង០០នាទី នៅចំណុចចំណតទុកមូតូផ្សារអីុអន ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ១-ឈ្មោះ សំ រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបកឡានតាក់ស៊ី ស្នាក់នៅបន្ទប់ជួលលេខ៤ ផ្លូវបេតុង សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន)។ ២-ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើសោរ ស្នាក់នៅផ្ទះជួលលេខ៤ ផ្លូវ១៦៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក (គ្មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ ១-ឈ្មោះ ស៊ាម ហុងសាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល សង្កាត់ជ្រោយចង្វា ខណ្ឌមានជ័យ​ ។

សម្ភារៈបាត់បង់ ៖ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខកណ្តាល1AA-3435 ។

សម្ភារៈបន្សល់ទុក ៖ ឧបករណ៍ធ្វើសកម្មភាពលួចម៉ូតូមួយចំនួន ,ទូរសព្ទ័ដៃចំនួន០៣គ្រឿង , រថយន្តចំនួន០១គ្រឿង កាមរីបាឡែន ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ2D-9910 ។

សមត្ថកិច្ចបានអោយដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះនៅសង្កាត់ជ្រោយចង្វា មកធ្វើការនៅផ្សារអីុអន២ ដោយបានទុកម៉ូតូរបស់ខ្លួននៅក្នុងចំណតម៉ូតូរបស់ផ្សារអុីអន២ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ បានមកធ្វើសកម្មភាពលួយម៉ូតូរបស់ជនរងគ្រោះនៅចំណុចកើតហេតុ ហើយជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៣នាក់បានជិះម៉ូតូចេញទៅបាត់។ក្រោយមកសន្តិសុខក្នុងផ្សារបានទាក់ទងមកសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យ០២នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ បានគេចខ្លួន៕តុង សីហា


ចែករំលែក៖