ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកាស៊ីណូម្នាក់ជិះម៉ូតូមិនប្រកាន់ស្ដាំបុករថយន្តបញ្ច្រសស្លាប់ និងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានបែកក្បាល ស្លាប់ភ្លាមៗ ដោយសារករណីគ្រោះថ្នាក់ ចរាចរណ៍ គួរឲ្យរន្ធត់ រវាងរថយន្តម៉ាកHiGALALDER បុកជាមួយម៉ូតូបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់ ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈកំពុងដេកលង់លក់និងរាការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០១ត្រង់ចំនុចគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិត្រពាំងផ្លុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សុង ណាលីម អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខបើកបររថយន្តកាស៊ីណូរស់នៅ ភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀងដោយជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង.H1-7874 ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបន្សល់ តែរថយន្តម៉ាក HiGALALDER ពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ2AQ-3413 ។

បើតាមសមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង H1-7874ធ្វើដំណើរពីកើតមកលិចមិនប្រកាន់ស្ដាំស្រាប់តែទៅបុក និងរថយន្ដមួយគ្រឿងម៉ាក HiGALALDER ពណ៌ត្រាវពាក់ស្លាលលេខភ្នំពេញ2AQ-3413ធ្វើំណើរបញ្ច្រសគ្នាក៏បុកពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង ។

បច្ចុប្បន្ន សាកសពបុរសរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែងនុងអូសយក វត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណរឿងចាត់ការច្បាប់ ៕


ចែករំលែក៖