ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលនឹងឡេង ណាវ៉ាត្រាប្រកាសរឿងវីឡាទោលនៅមាត់សមុទ្រតម្លៃត្រឹមជិត២ម៉ឺន​ដុល្លារ​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖អតីតពលករ និងជាអ្នកចម្រៀង លោក ឡេង ណាវ៉ាត្រា ដែលបានវិវឌ្ឍន៍ខ្លួជាអ្នកជំនួញជោគជ័យលើវិស័យដីធ្លី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងនឹងជំនួញមួយនេះជាថ្មីក្រោយលោកបានប្រកាសគម្រោងវិនិយោគផ្នែកអចលនទ្រព្យលើទឹកដីនៃខេត្តព្រះសីហនុ ។ ថ្មីៗនេះលោកបានប្រកាសអំពី ក្តី​ស្រមៃ​ចង់បាន​ផ្ទះ​លំហែកាយ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​មាត់សមុទ្រ​បែបវីឡា​ទោល​ ដែល​មាន​តម្លៃ​ត្រឹមតែ ១៩,៩៩៩ ដុល្លារ​សហរដ្ឋអាមេរិក តែប៉ុណ្ណោះនឹង​ផុស​ចេញ​ជា​រូបរាង​ឆាប់​ៗ​នេះ ។

មានអតិថិជនមួយចំនួនមិនជឿថា លើទឹកដីខេត្តព្រះសីហនុ ដែលជាខេត្តមួយល្បី កំពុងតែមានជនជាតិចិនសម្រុកមករកស៊ីជាច្រើនម៉ឺននាក់ធ្វើឲ្យទីផ្សារដីនៅខេត្តនោះហក់ឡើងយ៉ាងគំហុក មានផ្ទះវីឡាទោល លក់ក្នុងតម្លៃទាបបែបនេះឡើយ ។ អតិថិជនខ្លះបានលើកឡើងថា វីឡាទោលក្នុងតម្លៃខាងលើ ធ្វើមិនអាចទៅរួចឡើយ ព្រោះគ្រប់គ្នាបានដឹងថា នៅខេត្តខាងលើតម្លៃដីថ្លៃ និងតម្លៃការសាងសង់ក៏ថ្លៃដូចគ្នា ។ វីឡាទោលក្នុងក្ដីស្រមៃ ដែលមនុស្សស្ទើរគ្រប់គ្នាប្រាថ្នាចង់បាននោះ គឺស្ថិតនៅខេត្តព្រះសីហនុ ដែលហ៊ុមព័ទ្ធទៅដោយភ្នំ និងសមុទ្រ និងទេសភាពស្រស់ស្អាតប្រកបដោយផាសុខភាព ជាពិសេសគឺជាខេត្តដែលពោរពេញដោយសក្តានុពលខ្ពស់នៃការឡើងថ្លៃសំណង់អគារ តម្លៃដី និងអចលទ្រព្យគ្រប់ប្រភេទ ។

យោង​តាម​ផេ​ក​ហ្វ៊េ​ក​ប៊ុ​ក​ផ្លូវការ​របស់​ឧកញ៉ា​ល្បីឈ្មោះ​មួយ​រូប និង​ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ គឺ​លោក ឡេ​ង ណា​វ៉ា​ត្រា បាន​ឲ្យ​ដឹង​មាន​គម្រោង​ជា​ច្រើន​របស់​បុរី ឡេ​ង ណា​វ៉ា​ត្រា សាខា​ខេត្ត​ព្រះ​សីហ​នុ កំពុង​តែ​វិនិយោគ​យ៉ាង​ខ្លាំង​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​គឺ​ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​វីឡា​ទោល​ជា​ច្រើន​ខ្នង ដាក់​លក់​ជូន​អតិថិជន​ដែល​មាន​តម្លៃ​ទាប​មិន​គួរ​ឲ្យ​ជឿពោល​គឺ​ត្រឹមតែ ១៩,៩៩៩ ដុល្លារ ដោយ​តម្លៃ​នេះ គឺ​ក្រោយ​ពី​ក្រុមហ៊ុន​បាន​បញ្ចុះ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​រហូត​ដល់​២​ម៉ឺន​ដុល្លារ ខណៈ​តម្លៃ​ពេញ​សម្រាប់​ប្រភេទ​វីឡា​ទោល​ក្នុង​ក្តី​ស្រមៃ​របស់​លោក​អ្នក គឺ​មាន​តម្លៃ​ដល់​ទៅ ៣៩,៩៩៩ ដុល្លារ​សហ​រដ្ឋអាមេរិក​ឯណោះ​ ។

ប្រភពបញ្ជាក់ថា​គម្រោង​របស់​បុរី ឡេ​ង ណា​វ៉ា​ត្រា សាខា​ខេត្ត​ព្រះ​សីហ​នុ សម្រាប់​វីឡា​ទោល​ក្នុង​ក្តី​ស្រមៃ​នោះ គឺ​មាន​ទំហំ​ផ្ទះ 6.8m×9m និង​ទំហំ​ដី 8.4mx14m ។ ជា​ពិសេស​ទីតាំង​គម្រោង​ទៀត​សោត គឺ​ចេញពី​ព្រ​លាន​យន្តហោះ​ត្រឹមតែ 18 គីឡូម៉ែត្រ ជិះ​តាម​ផ្លូវជាតិ​លេខ​៤ ដល់​បង្គោលគីឡូម៉ែត្រ​លេខ ១៨៩ ឆ្វេង​ដៃ​ជាប់​ផ្សារ​ព្រៃ​នប់ ក្រុងព្រះសីហនុ ដែល​ពិតជា​តំបន់​មនុស្ស​រស់នៅ​អ៊ូអរ​បំផុត​ ។ លក្ខណៈ​ពិសេស​របស់ វីឡា​ទោល​ខាងលើ មាន​សួនច្បារ​ខាង​មុខ​វីឡា ងាយស្រួល​ក្នុង​ការ​ធ្វើ​កម្មវិធី​ផ្សេង​ៗ ដូច​ជា​ជប់លៀង​ជាដើម ។

ចំណែក​ក្នុងផ្ទះ​វីឡា​ទោល ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​នេះ​ទៀត​សោត គឺ​មាន​បន្ទប់​គេង​ចំនួន​2 កន្លែង​ទទួលភ្ញៀវ បូក​រួម​ជាមួយ​ផ្ទះបាយ​ដែល​មានការ​រចនា​ដ៏​ល្អ​ប្រណីត និង​បរិក្ខារ​ទំនើប​ៗ ។ ការ​ប្រកាស​លក់​គម្រោង​ខាងលើ មាន​បង្ហាញ​នូវ​រូប​ម៉ូ​ដ​វីឡា​ជា​ច្រើន​ប្លង់​ផង​នោះ បាន​ធ្វើ​ឲ្យ​អតិថិជន​គាំទ្រ​ជា​ខ្លាំង ដោយ​ពួក​គេ​រំពឹង​ថា តម្លៃ​នេះ​ម្នាក់​ៗ​អាច​មាន​លទ្ធភាព​ទិញ​រស់នៅ​បាន​គ្រប់​គ្នា ត្បិត​អី​វា​មាន​តម្លៃ​ទាប សូ​ម្បី​តែ​យក​ប្រាក់​ដែល​ទិញ​នេះ​មក​សាងសង់​ដោយ​ខ្លួនឯង​ក៏​សង់​មិន​បាន ហើយ​ប្រសិនបើ​ទិញ​ទុក​លក់​វិញ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​រយៈពេល​ខ្លី​ ។

កាល​ទៅ​មើល​គម្រោង​ទី​១ របស់​បុរី ឡេ​ង ណា​វ៉ា​ត្រា នៅ​ផ្លូវ​វ៉េ​ង​ស្រេង ដែល​ជាទី​ប្រជុំជន​កណ្ដាល​ក្រុង​នោះ ដំបូង​ឡើយ អតិថិជន​មានការ​រារែក​ទិញ​ដូច​គ្នា ដែល​កាល​ណោះ​ទំហំ​ផ្ទះ ៤.២m×១២m កម្ពស់​២​ជាន់ តម្លៃ​ត្រឹមតែ​២៩,៨០០ ដុល្លារ​ប៉ុណ្ណោះ​ ។ កាល​ណោះ អតិថិជន​ចំនួន​ធំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​លក់​តម្លៃ​ទាប​ម្ល៉េះ អ្នកខ្លះ​អត់​ហ៊ាន​ទិញ អ្នកខ្លះ​ហ៊ាន​ទិញ ។

គ្រាន់តែ​ក្រុមហ៊ុន​បើក​លក់​មិន​បាន​ប៉ុន្មាន​ផង​លក់ដាច់​អស់​គ្មាន​សល់ ហើយ​អ្នក​ដែល​ទិញ​នោះ ចង់​លក់​វិញ​បាន​ចំណេញ​១​ល្វែង​ៗ​ជា​ច្រើន​ម៉ឺន​ដុល្លារ​ ។ ក្រៅពី​ប្រកាស​សាងសង់​វីឡា​ទោល បុរី ឡេ​ង ណា​វ៉ា​ត្រា មាន​គម្រោង​ជា​ច្រើន​ទៀត​លើ​ផ្ទៃដី ១៥០​ហិតា ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ទូល​ទទឹង​២ ឃុំ​ទូល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ថ្មី​ៗ​នេះ ឧកញ៉ា ដែល​មាន​ប្រវត្តិ អតីត​ពលករ​ធ្វើការ​នៅ ប្រទេស​កូរ៉េ​រូប​នេះ ក៏​បាន​ប្រកាស និង​សាងសង់​ផ្ទះសំណាក់​ដែល​មាន​តម្លៃ​១០​ទៅ​២៥​ដុល្លារ ក្នុង​១​យប់ លើ​ទីតាំង​អភិវឌ្ឍន៍​ខាងលើ​ផង​ដែរ​៕ វឌ្ឍនា


ចែករំលែក៖