ខេត្តតាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ខណ:ដែលបុរសម្នាក់ជិះម៉ូតូលឿនពេករេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកលូក្នុងទឹកព្រែក បណ្តាលឲ្យដួលស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទីយប់ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នៅ លើផ្លូវខេត្តលេខ១២៩ ក្នុងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
មន្រ្តីនគរចរាចរស្រុកសំរោងបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ រិន ឆាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃ។ កើតហេតុខាងលើ ។ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា Beat ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ 1R-0349 លឿនពេករេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកលូក្នុងទឹកព្រែក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរស្រុកបានចុះមកពិនិត្យនិងវាស់វែង ហើយធ្វើកំណត់ហេតុ ប្រគល់ម៉ូតូនិងសាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕ សហការី