ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុណ្ណឹងសោះចងគំនុំក្នុងចិត្ត យកក្មេងទៅទម្លាក់ទឹកសម្លាប់ចោល ព្រោះតែខឹងនឹងម្តាយក្មេងរងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​ ៖ ជនសង្ស័យម្នាក់ដែលគេស្គាល់ ដែលគេសង្ស័យថា ជាតឃាតកវ័យក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីស្រាវជ្រាវ យ៉ាងល្អិតតាមជំនាញ បន្ទាប់ពីមានករណីក្មេងប្រុសអាយុ២ឆ្នាំបានស្លាប់នៅក្នុងទឹក បង្ករឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចអូរដំណាក់ទ្រព្យ ក្នុងភូមិក្តុល ឃុំក្តុលសែនជយ័ ស្រុកទឹកផុស ខេតកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ុន សុធារិទ្ធ ភេទប្រុស អាយុ១១ឆ្នាំរស់នៅភូមិដំណាក់អំពិល ឃុំក្តុលសែនជយ័ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។​ ចំណែកកុមាររងគ្រោះមានឈ្មោះ រិន សារ៉ុង ភេទប្រុស អាយុ០២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា ។
ក្រុមគ្រួសារកុមាររងគ្រោះបានប្រាប់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ឪពុកក្មេងរងគ្រោះបាត់កូនដើររកតែមិនឃើញសោះ រហូតដល់ថ្ងៃជ្រេបន្តិច  ក៏ប្រទះឃើញ កូនប្រុសរបស់ខ្លួនបានស្លាប់នៅនៅក្នុងទឹកស្ទឹងមួយកន្លែងដែលនៅចំងាយប្រមាណជាង១គីឡូម៉ែត្រពីផ្ទះ ក្រោយពីឃើញដូច្នេះ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចបានស្រាវជ្រាវទៅតាមជំនាញ ហើយបានសន្មតថា ករណីនេះមិនមែនជាករណីលង់ទឹកនោះទេ ។ បន្ទាប់ពីស្រាវជ្រាវបន្ត រហូតឈានទៅកណត់មុខសញ្ញាជនសង្ស័យ ឈ្មោះប៊ុន សុធារិទ្ធ ភេទប្រុស យកមកសាកសួរទៅតាមជំនាញ នៃនីតិវិធី ។
ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបនសម្លាប់កុមាររងគ្រោះពិតប្រាកដមែន ។ ដោយបានប្រាប់ថា នៅពេលព្រឹករូបគេបានជិះកង់តាមមាត់ស្ទឹង  ក៏ជួបនឹង កុមាររងគ្រោះឈ្មោះរិន សារ៉ុង អាយុ២ឆ្នាំឃើញដូចនេះខ្លួនបានយកកុមាររងគ្រោះទាំងស្រាតននលគក​ដាក់ក្នុងកន្រ្តកកង់ជិះទៅមុខបាត់ លុះដល់ចំណុចកើតហេតុ ជនដៃដល់វ័យក្មេង បានលើកកុមាររងគ្រោះពីកន្រ្តកកង់ ដាក់នៅមាត់ស្ទឹង រួចបានរុញទម្លាក់ចូលទៅក្នុងទឹកស្ទឹងឲ្យលង់ស្លាប់តែម្តង ។
មូលហេតុដែលរូបគេយកកុមាររងគ្រោះទៅសម្លាប់នោះដោយសាររូបគេខឹងនឹងម្តាយកុមាររងគ្រោះ ដែលបានគំរាមទះកំភ្លៀងគេកាលពី​ ២ឆ្នាំមុន ។ នៅពេលនេះសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យតាមនីតិវិធី ៕ ចន្ថា

ចែករំលែក៖