ព័ត៌មានទាន់ហេតុការណ៍៖

ទាហានថៃ ចាប់ជនសង្ស័យខ្មែរម្នាក់ឆ្លងដែនលក់គ្រឿងញៀន(ម៉ាទឹកកក)ជាង៤ក្រាម

ចែករំលែក៖

ប៉ោយប៉ែត៖ ទាហានថៃ មួយក្រុម បានឃាត់ខ្លួនយុវជនខ្មែរម្នាក់ ជាមួយវត្ថុតាងថ្នាំញៀន កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅក្នុងផ្សាររោងក្លឿស្រុកអារ័ញ្ញខេត្តស្រះកែវ។ជនសង្ស័យមានឈ្មោះថា ជិន វ៉ន អាយុប្រមាណ២០ឆ្នាំរស់នៅក្រុងប៉ោយប៉ែត។

លោកអនុសេនីយ៍ឯក តិចថាត់ ឆ្លឺមជីត មេបញ្ជារការកងអនុសេនាធំលេខ១២០១ ប្រាប់ថាដោយពិនិត្យជើងបុរសជនជាតិថៃ ដែលគួរឲ្យសង្ស័យ (សុំមិនបញ្ចេញឈ្មោះ) ដើរចុះដើរឡើងនៅមុខ ច្រកព្រំដែនអារញ្ញ ទើបឆែកឆេរតាមរាងកាយ យ៉ាងយកចិត្តទុកដាក់ តែមិនឃើញរបស់ខុសច្បាប់នោះឡើយ ទើបពិនិត្យសារធាតុ ដើម្បីរកសារធាតុគ្រឿងញៀន ដែលលទ្ធផលពិនិត្យខាងលើ រកឃើញសារធាតុ(ពណ៌ស៊ីជុំពូ)ទើបសមត្ថកិច្ចសួរចម្លើយ រហូតបុរសជនជាតិថៃ ដែលគួរឲ្យសង្ស័យខាងលើ ព្រមសារភាពថា ខ្លួនបានជក់គ្រឿងញៀន(ម៉ាទឹកកក) តាំងពីយប់មិញ ដោយទិញម៉ាទឹកកពីជនជាតិខ្មែរ ខាងទឹកដីកម្ពុជា ទើបសមត្ថកិច្ចរៀបចំផែនការណ៍ រង់ចាំទិញគ្រឿងញៀន(ម៉ាទឹកកក)ពីជនជាតិខ្មែរ ដោយឲ្យបុរសជនជាតិថៃ ដែលសង្ស័យខាងលើ ទូរសព្ទ័កម្មង់ទិញម៉ាទឹកកក ក្នុងតម្លៃ៣០០០បាត នឹងបានណាត់ទីកន្លែងទទួលម៉ាទឹកកកគ្នា នៅហាងទំនិញ(សេវ៉ែន)ក្នុងផ្សាររោងគ្លឿ ខាងទឹកដីថៃ។

បន្ទាប់ពីនោះ ប្រមាណ១ម៉ោង មានជនជាតិខ្មែរក្រោយមកស្គាល់ឈ្មោះថា ជិន វ៉ន អាយុប្រមាណ២០ឆ្នាំ មានលក្ខណៈដូចដែលជនសង្ស័យ ជនជាតិថៃប្រាប់ថា កម្មង់ទិញម៉ាទឹកកកផងដែរ ដើរឆ្លងមកពីប្រទេសកម្ពុជា ចូលមកប៉ុស្ត៍ត្រួតពិនិត្យគ្រឿងញៀន ខាងមុខច្រកទ្វារអន្ថរជាតិអារញ្ញ ទើបសមត្ថកិច្ចឆែកឆេរ ដោយយកចិត្តទុកដាក់ ក្រោយពីឆែកឆេរ សមត្ថកិច្ចរកឃើញម៉ាទឹកកក ចំនួន៤,៨០១ក្រាម ដាក់ក្នុងថង់ប្លាស្ទិក ខ្ចប់ដោយក្រដាស លាក់ក្នុងកញ្ចប់បារីម៉ាកAC ដែលឈ្មោះជិន វ៉ន យួរមក ទើបសមត្ថកិច្ចចាប់ខ្លួន យកទៅសួរចម្លើយដោយយកចិត្តទុកដាក់ ។ក្រោយការសួរចម្លើយ ដោយតាមរយះអ្នកបកប្រែភាសារកម្ពុជា ជុំហ៊ានដំបូង ឈ្មោះ ជិន វ៉ន បានសារភាពថា ខ្លួនបានយកម៉ាទឹកកកទាំងអស់ មកប្រគល់ឲ្យជនជាតិថៃ នៅមុខហាង(សេវ៉ែន)ក្នុងផ្សាររោងគ្លឿ ដោយបានទាក់ទងតាមទូរសព្ទ័ ដែលខ្លួនធ្លាប់នាំយកម៉ាទឹកកក មកពីខាងកម្ពុជា ប្រគល់ឲ្យជនជាតិថៃជាច្រើនលើកមកហើយ ដោយទាក់ទងតាមទូរសព្ទ័តែប៉ុណ្ណោះ ។

ក្រោយពីសួរចម្លើយរួចរាល់ សមត្ថកិច្ចបាននាំឈ្មោះ ជិន វ៉ន រួមទាំងវត្ថតាងទាំងអស់ បញ្ជូនទៅឲ្យជុំនាញតម្រួតខ្លងលឹក អនុវត្តតាមនិតិបិធីច្បាប់បន្ត ។

ជុំវិញករណីនេះដែរ មន្ត្រីជំនាញកម្ពុជាប្រចាំច្រកទ្វារព្រំអន្តរជាតិប៉ោយប៉ែតប្រាប់តាមទូរសព្ទថាជនសង្ស័យរួបនោះត្រូវក្រុមតម្រួតថៃបញ្ជូនទៅតុលាការដើម្បីកាត់ទោសហើយ ៕ វណ្ណា


ចែករំលែក៖