ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអង្គការប្រាសាក់ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តខូចចតលើចិញ្ចើមផ្លូវស្លាប់ និងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ ជាបុគ្គលិក អង្គការប្រាសាក់បានស្លាប់ភ្លាមៗ ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បន្ទាប់ពីជិះម៉ូតូបុកគូថរថយន្តដឹកទំនិញមួយគ្រឿង ដែលខូចហើយឈប់ចតលើចិញ្ចើមផ្លូវស្របទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១និង១៥នាទីយប់ ស្ថិតនៅត្រង់ចំណុចភូមិថ្មសឃុំស្វាយជ្រំស្រុកស្វាយជ្រំខេត្តស្វាយរៀងផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ១១៦ និង១១៧ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សេក រ៉ាឆាន់ អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកអង្គការប្រាសាក់រស់នៅ ភូមិស្វាយប្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ។ ខណៈជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 1i៣៨៣៩។

ចំណែកអ្នកបើករថយន្តដឹកទំនិញមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តម៉ាកហុីយាន់ដាយ ពណ៌ទឹកប្រាក់ លាយខៀវ ពាក់ស្លាកលេខ ច.៥៧៨៤ ភ្នំពេញ ។

ប្រភពបន្តថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងធ្វើរដំណើរលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ខណៈនោះស្រាប់តែបុកគូថរថយន្តមួយគ្រឿង ដែលខូចហើយឈ់ចតលើចិញ្ចើមផ្លូវស្របទិសគ្នាយ៉ាងពេញ ទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី និងវាស់វែងព្រមទាំងអូសយកមធ្យោបាយទាំងពីរគ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖