ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១១ មករា ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសេចក្តីសោមន្សសប្បាយរីករាយយ៉ាងខ្លាំង ដែលបានជួបជុំជាមួយបងប្អូន កូនក្មួយ អ្នកសារព័ត៌មានសារជាថ្មីម្ដងទៀត នៅកោះពេជ្យ។
យើងសង្កេតឃើញថាបងប្អូន កូនក្មួយ អ្នកសារព័ត៌មានដែលមានវត្តមាននៅក្នុងកម្មវិធីល្ងាចនេះ មានទឹកមុខសប្បាយរីករាយទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ព្រមទាំងបានសុំថតរូប Selfie ជាមួយ សម្តេចតេជោ ដែលបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចប្រមុខដឹកនាំប្រទេស ៕