ព័ត៌មានទាន់ហេតុការណ៍៖

លួចបង្កប់កាមេរ៉ា ថតសកម្មភាពអាក្រាត​កាយស្រីបង្ហោះ ម្ចាស់គេហទំព័រ កូរ៉េខាងត្បូង ត្រូវជាប់គុក៤ឆ្នាំ

ចែករំលែក៖

សកម្មភាពបង្កប់កាមេរ៉ាលួចថតទីតាំងសម្ងាត់ៗរបស់ស្រីៗ នៅកូរ៉េខាងត្បូងរងការថ្កោលទោសយ៉ាងពីពលរដ្ឋ ។ ​ សហជីវិនគេហទំព័រអាសអាភាសកូរ៉េខាងត្បូង ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្ត្រីបណ្តាប្រទេសអាស៊ីខាងកើត នៅតែបន្តប្តឹងប្រឆាំងនឹងសកម្មភាពលួចបង្កប់កាមរ៉ា ថតសកម្មភាពអាក្រាតរបស់ពួកគេដោយមិនដឹងខ្លួន ប្រឆាំងម្ចាស់គេហទំព័រនេះ ។

តុលាការក្នុងទីក្រុងសេអ៊ូល បានបញ្ជាឲ្យជនជាប់ចោទ ឈ្មោះ Song បង់លុយចំនួន១.២៦លានដុល្លារ និងឲ្យទៅរៀនសូត្រឡើងវិញ អំពីច្បាប់ស្តីពី ការរំលោភបំពានផ្លូវភេទ រយៈពេលចំនួន៨០ម៉ោងផងដែរ ។

សូមបញ្ជាក់ថា គេហទំព័រអាសអាភាស Soranet ត្រូវបានប៉ូលិសកូរ៉េខាងត្បូងប្រកាសបិទការផ្សាយកាលពីឆ្នាំមុន ។ គេហទំព័រនេះ មានអ្នកគ្រប់គ្រងចំនួន៤នាក់ រួមទាំងស្ត្រីឈ្មោះ Song អាយុ៤៦ឆ្នាំម្នាក់ផងដែរ (អ្នកខ្លះកំពុងរត់គេចខ្លួននៅបរទេស) ។ គេហទំព័រនេះបង្កើតឡើង ក្នុងឆ្នាំ១៩៩៩ ដោយប្រើ សឺវើ នៅបរទេស បង្ហោះវីដេអូ និងរូបភាព អាសអាភាសរបស់ស្ត្រីប៉ុណ្ណោះ ។ វីដេអ៊ូ ដែលគេយកមកបង្ហោះនៅលើគេ Soranet នេះ គឺបានមកពីលួចបង្កប់កាមរ៉ានៅតាមបន្ទប់ទឹកសាធារណៈ ឬតាមបន្ទប់សណ្ឋាគារជាដើម ។

កាលពីពាក់កណ្តាលឆ្នាំ២០១៨ ស្ត្រីរាប់ពាន់នាក់ នៅកូរ៉េខាងត្បូង នាំគ្នាធ្វើយុទ្ធនាការប្រឆាំងការលួចបង្កប់កាមរ៉ារបស់ពួកជនកំហូច បង្ខំឲ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់ ។

របាយការណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០១៧ មានករណីលួចបង្កប់កាមរ៉ាថតសកម្មភាពស្ត្រីដោយខុសច្បាប់ចំនួន៦៤៧០ករណី បើប្រៀបធៀបកាលពីឆ្នាំ២០១២ មាន២៤១២ករណី ។

រដ្ឋាភិបាលកូរ៉េបានចំណាយទឹកប្រាក់៤.៥លានដុល្លារដល់នគរបាលថ្នាក់មូលដ្ឋានដើម្បីល្បាត ត្រួតពិនិត្យទប់ស្កាត់ទង្វើរបស់ក្រុមជនខិលខូចលួចបង្កប់កាមរ៉ាតាមច្រកល្ហកដើម្បីថតរូងអាក្រាតរបស់ស្ត្រីពេលចូលបន្ទប់ទឹក ឬបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ជាដើម៕


ចែករំលែក៖