បច្ចុប្បន្ន អាមេរិក កំពុងតែធ្វើជាម្ចាស់នៃដែនសមុទ្រទាំងឡាយនៅលើពិភពលោក ដោយសារតែ ក្រុមនាវាផ្ទុកយន្តហោះ ច្រើនគ្រឿង ដូចជាអាកាសយានដ្ឋានយោធាដ៏សំខាន់បំផុត ដែលអាចទៅកាន់គ្រប់ទិសទីជុំវិញពិភពលោក។
នៅពេលនេះដែរ ដើម្បីគ្រប់គ្រោងដែនសមុទ្រ ចិនត្រូវការ អាកាសយានដ្ឋានយោធាចល័ត(នាវាផ្ទុកយន្តហោះ)ជាច្រើនគ្រឿងទៀត ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានពង្រឹងកម្លាំងទាហាន ទាំងជើងទឹកជើងគោក និងជើងអាកាស ក៏ដូចជា បន្កើនការផលិត សព្វាវុធទំនើបៗជាច្រើន ទៀត ពិសេសគឺសម្រាប់កម្លាំងទាហានជើងទឹក ។ កាលពីឆ្នាំ២០១៨ចិន បានធ្វើសមយុទ្ធ សរុបដល់ទៅ ១៨០០លើក គឺជាចំនួនយ៉ាងច្រើនមិនធ្លាប់មាន ។
នៅពេលនេះដែរ កម្លាំងទាហានចិន បានដាក់គោលដៅផលិតនាវាផ្ទុយកយន្តហោះជាច្រើន បន្ថែមទៀត មិនមែនត្រឹមតែ៣គ្រឿងនោះឡើយ។ បច្ចុប្បន្ន ចិនមាននាវាផ្ទុកយន្តហោះ ពីរគ្រឿងរួចមកហើយ ដោយមួយគ្រឿងទិញពីអ៊ុយក្រែន មកជួសជុល មួយគ្រឿងទៀតផលិតដោយបច្ចេកវិទ្យាចិនផ្ទល់ កំពុងសាកល្បង និងមួយគ្រឿងទៀតកំពុង តែផលិត ។
ដើម្បីដើរឲ្យទាន់អាមេរិក ចិនត្រូវការនាវាផ្ទុកយន្តហោះជាច្រើនគ្រឿងបន្ថែមទៀតមិនមែនតែ៣គ្រឿងនោះឡើយ ។ បច្ចុប្បន្ន ចិននៅដើរតាមពីក្រោយយ៉ាងឆ្ងយ បើប្រៀបធៀបអាមេរិក ដោយបច្ចុប្បន្នអាមេរិកមាននាវាផ្ទុកយន្តហោះដល់ទៅ ១១គ្រឿង កំពុងតែបំពេញបេសកម្មនៅគ្រប់ទិសទីជុំវិញពិភពលោក ។
ពេលនេះសេដ្ឋកិច្ចរបស់ចិន រីកចំរើនយ៉ាងខ្លាំង ហើយក្រុមហើយក្រុមហ៊ុន Standard Chartered បានព្យាករណ៍ថា ១០ឆ្នាំខាងមុខចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោក។ ដូច្នេះចិនចាំបាច់ត្រូវតែបង្កើនការផលិតសព្វាវុធ ដើម្បីការពារផលប្រយោជន៍ ទាំងនៅក្នុងប្រទេស និងការពារផលប្រយោជន៍របស់ចិន នៅក្រៅប្រទេស៕