ខេត្តព្រះសីហនុ៖ រថយន្តមួយគ្រឿង ទំនងជាឆ្លងចរន្តភ្លើង ឆាបឆេះជាអគ្គិភ័យនៅតាមផ្លូវជិតស្តុបផ្សារពាណិជ្ជកម្ម វេលាម៉ោង៩និង30នាទីព្រឹក ថ្ងៃ១៤ មករា ២០១៩ ប៉ុន្តែភ្លាមៗត្រូវបានអន្តរាគមន៍ជួយពន្លត់ពីសមត្ថកិច្ច ក៏ដូចជាពលរដ្ឋ មិនរាលដាលធ្ងន់ធ្ងូរឡើយ ។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា រថយន្តម៉ាក starex ១គ្រឿង ពាក់ស្លាកលេខ 2A 7420 បើកសុខៗស្រាប់តែឆ្លងភ្លើងអាគុយឆេះតែម្តង បើតាមសម្តីពីឈ្មោះ ភុំ ភក្តី អ្នកបើកបររថយន្តបានឲ្យដឹងថា គាត់ជាបុគ្គលិកបើកបរឲ្យជនជាតិចិន នៅការសុីណូ ១កន្លែង។
ការខូចខាត អាគុយមួយ និងខ្សែភ្លើង បន្តិចបន្តួចមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ ឆ្លាម សមុទ្រ