ភ្នំពេញ: ដំណើរការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ដ្រីយោធា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងតាមបណ្ដាយោ ធភូមិភាគនីមួយៗ នៅទូទាំងប្រទេស ចាប់ផ្តេីមកាលពីព្រឹកថ្ងៃ អាទិត្យ ៨ កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលា នាយទា ហានសកម្ម និងជាអនុប្រធានគណៈកម្មការប្រឡង មណ្ឌលរាជធានីភ្នំពេញបានឱយដឹងថា : ការប្រឡងនេះផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡា កា យសម្បទា សម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស មានបេក្ខជនចូល រួមប្រឡង សរុបចំនួន៨,៣៥២ នាក់ស្រី៣,២៧០នាក់ក្នុងបែង ចែកជា៣៥៦បន្ទប់។
មណ្ឌលប្រឡងនៅទូទាំងប្រទេស រួមមាន៖ ទី១៖មណ្ឌលប្រឡងរាជធានីភ្នំពេញ ទី២៖មណ្ឌលប្រឡងយោធភូមិភាគទី១ (ខេត្តស្ទឹងត្រែង) ទី៣៖មណ្ឌលប្រឡងយោធភូមិភាគទី២ (ខេត្តកំពង់ចាម) ទី៤៖មណ្ឌលប្រឡងយោធភូមិភាគទី៣ (ខេត្តកំពត) ទី៥៖មណ្ឌលប្រឡងយោធភូមិភាគទី៤ (ខេត្ដសៀមរាប) និងទី៦៖មណ្ឌលប្រឡងយោធភូមិភាគទី៥ (ខេត្តបាត់ដំបង)។
សម្រាប់ដំណើរការប្រឡងនាព្រឹកនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ (ខ.ភ.ម)មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគ ណៈកម្មការប្រលងជ្រើសរើសនាយទាហាន(ខ.ភ.ម)ឆ្នាំ២០១៩ ចុះត្រួត ពិនិត្យផ្ទាល់ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ ធ្វើឡើ ងនៅសាលាបឋមសិក្សានិងវិទ្យាល័យបាក់ទូក។
ដើម្បីធានាដល់ តម្លាភាព សុក្រឹតភាព និង យុត្តិធម៌ក្នុងការប្រ ឡងដោយប្រកួតប្រជែង និងត្រូវរៀបចំផែនការ អនុវត្តនិតិវិធីឲ្យបានច្បាស់លាស់ និងអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់នៅ ក្នុងការដឹកនាំ និងដំណើរការប្រលងជ្រើសរើសនាយទាហាន (ខ.ភ.ម)ឆ្នាំ២០១៩ ឲ្យមានសុក្រិតភាព និងប្រសិទ្ធភាព។
គួរបញ្ជាក់ដែរថា: ការប្រលងជ្រើសរើសនាយទាហាន (ខ.ភ.ម) វគ្គនាយទាហានសកម្មជំនាន់ទី២៣ ចំនួន ២០០ នាក់ វគ្គនាយ ទាហានទ័ពជើងគោកជំនាន់ទី១១ ចំនួន ២៥០ នាក់ វគ្គនាយ ទាហានបន្តវេនជំនាន់ទី១២ ចំនួន ១៧០ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធាចំនួន ៦០នាក់សម្រាប់ឆ្នាំ ២០១៩ នេះនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ ២០១៩ផ្ដោត ទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរ ទេស និងវិញ្ញាសាកីឡា កាយសម្បទាផងដែរ ៕ សុខដុម