ខេត្តត្បូងឃ្មុំ ៖ អ្នករកស៊ីដឹកឈេីតាមម៉ូតូកែច្នៃពេលយប់គ្មានភ្លេីងបំភ្លឺជាសញ្ញាដែលងាយបង្កគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សពីរនាក់យ៉ាងផុយ ស្រួយមួយរំពេច កាលពីវេលាម៉ោងប្រមាណ៧ យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
មន្ត្រីនគរបាលចរាចរណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូដឹកឈេីហ៊ុបវែង ម៉ាកវ៉េវឆ្លាម(កែច្នៃ) ពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកឈេីហ៊ុបវែង មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបេីក ព្រោះក្រោយពេលកេីតហេតុគេចចេញពីកន្លែងកេីតហេតុបាត់។
ចំណែកភាគីអ្នករងគ្រោះប្រេីមធ្យោបាយធ្វេីដំណេីរដោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ រតនគិរី1C-5919 បេីក បរដោយឈ្មោះស សាក់ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) ។ រួមដំណេីរដោយឈ្មោះឆេីត ធូ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(ស្លាប់នៅនឹងកន្លែងកេីតហេតុ)។
នគរបាលចរាចរបញ្ជាក់ថា ភាគីទាំងពីរបេីកបរ ក្នុងទិសបញ្ច្រាស់ទិសគ្នា ហេីយបង្កឡេីងដោយ កត្តាពីរយ៉ាង ទី១អ្នកបេីកបរម៉ូតូបង្កម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ(កែច្នៃ) ដឹកឈេីហ៊ុបវែង គ្មានភ្លេីងបំភ្លឺ ជាសញ្ញាសម្គាល់ ។ ទី២ អ្នកបេីកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ប្រេីប្រាស់ល្បឿនយ៉ាងលឿនខ្វះខាតការប្រុងប្រយ័ត្ន គេចមិនទាន់
បុកចំឈេីហ៊ុបវែងពេញទំហឹុងតែម្ដង។
សាកសពទាំងពីរនាក់ខាងលេី ជំនាញនគរបាលចរាចរណ៍បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូ ០២គ្រឿង នគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕
ដោយ ៖វណ្ណៈ