ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង ត្រៀមបើកសម្ភោធ តំបន់ទេសចរណ៍ឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត

ចែករំលែក៖

កូរ៉េខាងជើង៖ តំបន់រម្មណីយដ្ឋានលំហែកាយឆ្នេរសមុទ្រ យ៉ាងស្រស់ស្អាត់ របស់កូរ៉េខាងជើង ជិតបើកដំណើរការឲ្យភ្ញៀវទេសចរណ៍ទៅកម្សាន្ត​ដោយសង្ឃឹមថា​នឹងទទួលបានផ្ញៀវទេសចរណ៍ជាច្រើន។
គេហទំព័រ Web 38 ​របស់កូរ៉េខាងជើង បានផ្សាយថា តំបន់ឆ្នេរសមុទ្រ Wonsan–Kalma ​នៅភាគអាគ្នេយ៍កូរ៉េខាងជើង បានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស​។ តំបន់ទេសចរណ៍នេះស្ថិតនៅជិតអាកាសយានដ្ឋាន និង ឆ្នេរសមុទ្រភាគខាងកើត ដែលកម្លាំងទាហានកូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់កាំភ្លើងធំនិងមីស៊ីលនាពេលកន្លងមក ។
ឆ្នេរសមុទ្រ Wonsan-Kalma និងក្លាយទៅជាមជ្ឈមណ្ឌុល ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់កូរ៉េខាងជើង ក្នុងពេលដែលកូរ៉េខាងជើង ខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​។ នៅពេលនេះតំបន់ទេសចរណ៍ខាងលើជិតរួចរាល់​ហើយ ។តាមការព្យាករណ៍​និងមានភ្ញៀវទេសចរណ៍បរទេស​ប្រមាណ​១សែននាក់ធ្វើដំណើរមកកម្សាន្តនៅទីនេះ ភាគច្រើនអ្នកអ្នកទេសចរណ៍ជនជាតិចិន ។
ការសាងសង់តំបន់ទេសចរណ៍ខាងលើ​គឺមេដឹកនាំគីមជុងអ៊ុន ជាអ្នកត្រួតពិនិត្យដោយផ្ទាល់ ។តាមគម្រោង ទីតាំងខាងលើ​នឹងសម្ភោធនៅខែតុលា​ឆ្នាំ​២០១៩នេះ ចាំខួប ៧៤ឆ្នាំថ្ងៃបង្កើត​បក្សកុម្មុយនិស្ត កូរ៉េខាងជើង ។
ចាប់តាំងពី ការសាងសង់មកទលពេលនេះ មេដឹកនាំគីម ជុងអ៊ុន បានទៅត្រូវពិនិត្យ​៣លើករួចមកហើយ ដើម្បីបញ្ជាការសាងសង់ឲ្យបានឆាប់រហ័សបំផុត ។​ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឲ្យសាងសង់ផ្លូវ​ និងសណ្ឋាគាបន្ថែមទៀត ព្រមទាំងតំបន់កម្សាន្ត នៅ រោងភាពយន្ត​ ពហុកីឡដ្ឋាន ដើម្បីទទួលបានការទាក់ទាញ់កាន់តែខ្លាំង ៕

ដោយ៖ មែវ សាធី


ចែករំលែក៖